ទូលបង្គំសរសើរតម្កើងព្រះអង្គប្រាំពីរដងក្នុងមួយថ្ងៃ ដោយព្រោះច្បាប់ដ៏សុចរិតរបស់ព្រះអង្គ។
ទំនុកតម្កើង 145:2 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងថ្វាយពរព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំនឹងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងថ្វាយព្រះពរព្រះអង្គជារៀងរាល់ថ្ងៃ ហើយសរសើរតម្កើងព្រះនាមព្រះអង្គ អស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំសរសើរតម្កើងព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំកោតសរសើរព្រះនាម របស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងសូមឲ្យទ្រង់បានប្រកបដោយព្រះពររាល់ៗថ្ងៃ ព្រមទាំងសរសើរដល់ព្រះនាមទ្រង់អស់កល្បជានិច្ច អាល់គីតាប ខ្ញុំសរសើរតម្កើងទ្រង់ជារៀងរាល់ថ្ងៃ ខ្ញុំកោតសរសើរនាម របស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! |
ទូលបង្គំសរសើរតម្កើងព្រះអង្គប្រាំពីរដងក្នុងមួយថ្ងៃ ដោយព្រោះច្បាប់ដ៏សុចរិតរបស់ព្រះអង្គ។
ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងសរសើរតម្កើងព្រះយេហូវ៉ា ដរាបណានៅតែមានខ្ញុំនៅឡើយ ខ្ញុំនឹងច្រៀងសរសើរតម្កើងព្រះរបស់ខ្ញុំ។
ទូលបង្គំបានពឹងផ្អែកលើព្រះអង្គតាំងពីផ្ទៃម្ដាយមក; ព្រះអង្គយកទូលបង្គំចេញពីពោះម្ដាយទូលបង្គំ។ ការសរសើរតម្កើងរបស់ទូលបង្គំ គឺសម្រាប់ព្រះអង្គជានិច្ច។
សូមឲ្យទ្រង់មានព្រះជន្មាយុយឺនយូរ! សូមឲ្យគេថ្វាយមាសពីសេបាដល់ទ្រង់; សូមឲ្យគេអធិស្ឋានសម្រាប់ទ្រង់ជានិច្ច សូមឲ្យគេថ្វាយពរទ្រង់វាល់ព្រឹកវាល់ល្ងាច។
ចូរច្រៀងទៅកាន់ព្រះយេហូវ៉ា ចូរថ្វាយពរព្រះនាមរបស់ព្រះអង្គ ចូរប្រកាសសេចក្ដីសង្គ្រោះរបស់ព្រះអង្គពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយហេតុនេះ ពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះ ហើយបម្រើព្រះអង្គក្នុងព្រះវិហាររបស់ព្រះអង្គទាំងយប់ទាំងថ្ងៃ។ ព្រះអង្គដែលគង់លើបល្ល័ង្កនោះ ក៏នឹងពន្លាតរោងលើពួកគេ។