នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។
ទំនុកតម្កើង 139:17 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ គំនិតរបស់ព្រះអង្គមានតម្លៃដល់ទូលបង្គំយ៉ាងណាហ្ន៎! ចំនួននៃគំនិតទាំងនោះមានច្រើនយ៉ាងណាហ្ន៎! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎ គឺមានច្រើនឥតគណនា! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ ព្រះតម្រិះរបស់ព្រះអង្គជ្រៅជ្រះណាស់ ហើយមានច្រើនឥតគណនាទៀតផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ ព្រះដំរិះរបស់ទ្រង់មានដំឡៃវិសេស ដល់ទូលបង្គំណាស់ហ្ន៎ ក៏មានចំនួនច្រើនណាស់ផង អាល់គីតាប ឱអុលឡោះអើយ តម្រិះរបស់ទ្រង់ជ្រៅជ្រះណាស់ ហើយមានច្រើនឥតគណនាទៀតផង |
នៅពេលល្ងាច អ៊ីសាកចេញទៅសញ្ជឹងគិតនៅទីវាល។ គាត់ងើបភ្នែកឡើង នោះមើល៍! គាត់ឃើញហ្វូងអូដ្ឋកំពុងចូលមក។
សេចក្ដីល្អរបស់ព្រះអង្គធំធេងយ៉ាងណាហ្ន៎! គឺសេចក្ដីល្អដែលព្រះអង្គបានរក្សាទុកសម្រាប់អ្នកដែលកោតខ្លាចព្រះអង្គ ជាសេចក្ដីល្អដែលព្រះអង្គបានប្រព្រឹត្តដល់អ្នកដែលជ្រកកោនក្នុងព្រះអង្គ នៅចំពោះមនុស្សលោក។
ឱព្រះអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គមានតម្លៃយ៉ាងណាហ្ន៎! មនុស្សលោកជ្រកកោននៅក្រោមម្លប់នៃស្លាបរបស់ព្រះអង្គ។
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ កិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ និងគម្រោងរបស់ព្រះអង្គសម្រាប់យើងខ្ញុំ មានច្រើនណាស់ គ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ; ទោះបីជាទូលបង្គំប្រកាស ហើយរៀបរាប់ក៏ដោយ ក៏វាច្រើនហួសនឹងថ្លែង!
ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយញ្ញបូជា និងតង្វាយទេ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបទេ ព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំ
ព្រះយេហូវ៉ាអើយ កិច្ចការរបស់ព្រះអង្គធំអស្ចារ្យយ៉ាងណាហ្ន៎! គំនិតរបស់ព្រះអង្គជ្រៅក្រៃលែង!