Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 8:31 - ព្រះគម្ពីរខ្មែរសាកល

31 ខ្ញុំ​សើចសប្បាយ​ចំពោះ​ពិភពលោកទាំងមូល​របស់ព្រះអង្គ ហើយក៏​ពេញចិត្ត​នឹង​មនុស្សលោក​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ក៏​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ផែនដី ទាំង​ដុំ​មូល​នៃ​ព្រះ‌អង្គ ហើយ​បាន​អំណរ ដោយ​នៅ​ជា‌មួយ​ពួក​មនុស្ស​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ខ្ញុំ​កម្សាន្ត​នៅ​លើ​ដី​ដែល​ព្រះអង្គ​បាន​បង្កើត ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ក៏​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ផែនដី​ទាំង​ដុំ​មូល​នៃ​ទ្រង់ ហើយ​បាន​សេចក្ដី​អំណរ ដោយ​នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​លោក។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ខ្ញុំ​កំសាន្ត​នៅ​លើ​ដី​ដែល​ទ្រង់​បាន​បង្កើត ខ្ញុំ​មាន​អំណរ​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។

សូមមើលជំពូក ចម្លង




សុភា‌សិត 8:31
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំពោះ​វិសុទ្ធជន​ដែល​នៅលើ​ផែនដី ពួកគេ​ជា​មនុស្ស​ដ៏ឧត្ដុង្គឧត្ដម អស់ទាំង​សេចក្ដីត្រេកអរ​របស់ទូលបង្គំ​នៅក្នុង​ពួកគេ​។


មុន​បុណ្យរំលង ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា​ពេលវេលា​របស់​ព្រះអង្គ​មក​ដល់​ហើយ ដើម្បី​យាង​ចាកចេញ​ពី​ពិភពលោក‍នេះ​ទៅឯ​ព្រះ​បិតា​។ ព្រះអង្គ​ទ្រង់​ស្រឡាញ់​មនុស្ស​របស់ព្រះអង្គ​ដែល​នៅក្នុង​ពិភពលោក គឺ​ស្រឡាញ់​ពួកគេ​រហូតដល់​ចុងបំផុត​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អាហារ​របស់ខ្ញុំ គឺ​ការ​ដែល​ខ្ញុំ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក និង​បង្ហើយ​ការងារ​របស់​ព្រះអង្គ​។


ដ្បិត​អ្នករាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ថា ទោះបីជា​ព្រះអង្គ​មានស្ដុកស្ដម្ភ​ក៏ដោយ ក៏​ព្រះអង្គ​បាន​ត្រឡប់ជាក្រ​ដោយយល់ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មានស្ដុកស្ដម្ភ ដោយ​ភាពក្រីក្រ​របស់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម