ព្រះមានបន្ទូលថា៖ “ចូរឲ្យទឹកនៅក្រោមមេឃផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យទីគោកលេចឡើង” នោះក៏កើតមានដូច្នោះ។
ទំនុកតម្កើង 136:6 - ព្រះគម្ពីរខ្មែរសាកល គឺដល់ព្រះអង្គដែលលាតផែនដីនៅលើផ្ទៃទឹក ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺដល់ព្រះអង្គដែលបានក្រាលផែនដីនៅលើទឹក ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានលាតសន្ធឹងផែនដីពីលើផ្ទៃទឹក ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដល់ទ្រង់ដែលបានក្រាលផែនដីនៅលើទឹក ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប អាល់គីតាប ទ្រង់បានលាតសន្ធឹងផែនដីពីលើផ្ទៃទឹក ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ! |
ព្រះមានបន្ទូលថា៖ “ចូរឲ្យទឹកនៅក្រោមមេឃផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យទីគោកលេចឡើង” នោះក៏កើតមានដូច្នោះ។
គឺព្រះអង្គហើយ ដែលគង់លើដំបូលក្រឡូមនៃផែនដី ហើយមនុស្សដែលរស់នៅលើផែនដីក៏ប្រៀបដូចជាកណ្ដូបវិញ។ គឺព្រះអង្គហើយ ដែលលាតផ្ទៃមេឃដូចជាវាំងនន ហើយសន្ធឹងវាដូចជារោងសម្រាប់រស់នៅ។
ព្រះយេហូវ៉ាដ៏ជាព្រះដែលនិម្មិតបង្កើតផ្ទៃមេឃ ហើយសន្ធឹងវា ជាព្រះដែលលាតផែនដី និងអ្វីដែលចេញមកពីទីនោះ ជាព្រះដែលប្រទានខ្យល់ដង្ហើមដល់បណ្ដាជននៅលើផែនដី ហើយប្រទានវិញ្ញាណដល់អ្នកដែលដើរនៅទីនោះ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក និងជាអ្នកដែលសូនអ្នកតាំងពីផ្ទៃម្ដាយ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ជាអ្នកដែលបង្កើតរបស់សព្វសារពើ; យើងបានសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានលាតផែនដីដោយខ្លួនយើង;
នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ស្ដីអំពីអ៊ីស្រាអែល: នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលលាតផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងសូនវិញ្ញាណរបស់មនុស្សឡើងនៅក្នុងខ្លួនគេផង៖