សូមឲ្យពួកបូជាចារ្យរបស់ព្រះអង្គ ត្រូវបានស្លៀកពាក់ឲ្យដោយនូវសេចក្ដីសុចរិត; សូមឲ្យវិសុទ្ធជនរបស់ព្រះអង្គស្រែកហ៊ោសប្បាយ។
ទំនុកតម្កើង 132:16 - ព្រះគម្ពីរខ្មែរសាកល យើងនឹងស្លៀកពាក់ឲ្យពួកបូជាចារ្យរបស់នាងដោយសេចក្ដីសង្គ្រោះ ហើយវិសុទ្ធជនរបស់នាងនឹងស្រែកហ៊ោសប្បាយយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកសង្ឃរបស់ក្រុងនេះ យើងនឹងតាក់តែងដោយសេចក្ដីសង្គ្រោះ ហើយពួកបរិសុទ្ធនៅក្រុងនេះ នឹងស្រែកហ៊ោដោយអំណរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងសង្គ្រោះក្រុងនេះ តាមរយៈពួកបូជាចារ្យរបស់គេ យើងនឹងឲ្យប្រជាជននៅក្រុងនេះ ស្រែកហ៊ោដោយអំណរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកសង្ឃ អញនឹងតាក់តែង ដោយសេចក្ដីសង្គ្រោះ ហើយពួកបរិសុទ្ធនឹងស្រែកហ៊ោដោយអំណរ អាល់គីតាប យើងនឹងសង្គ្រោះក្រុងនេះ តាមរយៈពួកអ៊ីមុាំរបស់គេ យើងនឹងឲ្យប្រជាជននៅក្រុងនេះ ស្រែកហ៊ោដោយអំណរ។ |
សូមឲ្យពួកបូជាចារ្យរបស់ព្រះអង្គ ត្រូវបានស្លៀកពាក់ឲ្យដោយនូវសេចក្ដីសុចរិត; សូមឲ្យវិសុទ្ធជនរបស់ព្រះអង្គស្រែកហ៊ោសប្បាយ។
ព្រះយេហូវ៉ាអើយ សូមរក្សាទូលបង្គំពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ផង; សូមការពារទូលបង្គំពីមនុស្សហិង្សាដែលគិតគូរនឹងផ្ដួលជើងរបស់ទូលបង្គំផង។
ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។
កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ! កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ! មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់មេលា។
រហូតមកដល់ពេលនេះ អ្នករាល់គ្នាមិនបានទូលសុំអ្វីក្នុងនាមរបស់ខ្ញុំទេ។ ចូរសុំចុះ នោះអ្នករាល់គ្នានឹងទទួល ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាត្រូវបានបំពេញ។
ជាការពិត អស់អ្នកដែលទទួលពិធីជ្រមុជទឹកទៅក្នុងព្រះគ្រីស្ទ បានបំពាក់ខ្លួនដោយព្រះគ្រីស្ទហើយ។