Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 140:4 - ព្រះគម្ពីរខ្មែរសាកល

4 ព្រះយេហូវ៉ា​អើយ សូម​រក្សា​ទូលបង្គំ​ពី​កណ្ដាប់ដៃ​របស់​មនុស្ស​អាក្រក់​ផង​; សូម​ការពារ​ទូលបង្គំ​ពី​មនុស្ស​ហិង្សា​ដែល​គិតគូរ​នឹង​ផ្ដួល​ជើង​របស់ទូលបង្គំ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់ សូម​រក្សា​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​ឃោរ‌ឃៅ ជា​អ្នក​ដែល​គិត​នឹង​ធ្វើ​ឲ្យ​ទូល‌បង្គំ ភ្លាត់​ជើង​ដួល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ការពារ​ទូលបង្គំ កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់! សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ឃោរ‌ឃៅ​ដែល​ឃុប‌ឃិត​គ្នា ចង់​ផ្តួល​រំលំ​ទូលបង្គំ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ថែ​រក្សា​ទូលបង្គំ​ឲ្យ​រួច​ពី​ដៃ​នៃ​មនុស្ស​អាក្រក់ សូម​ការ‌ពារ​ទូលបង្គំ​ឲ្យ​រួច​ពី​មនុស្ស​ច្រឡោត ជា​អ្នក​ដែល​បាន​សំរេច​ចិត្ត​នឹង​ធ្វើ​ឲ្យ​ទូលបង្គំ​ភ្លាត់ ក្នុង​ផ្លូវ​ប្រព្រឹត្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ការពារ​ខ្ញុំ កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់! សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​មនុស្ស ឃោរ‌ឃៅ​ដែល​ឃុប‌ឃិត​គ្នា ចង់​ផ្តួល​រំលំ​ខ្ញុំ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 140:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ជំហាន​របស់ទូលបង្គំ​នៅជាប់​ក្នុង​គន្លង​របស់ព្រះអង្គ ជើង​របស់ទូលបង្គំ​មិនដែល​រអិល​ឡើយ​។


កុំឲ្យ​ជើង​របស់​មនុស្សមានអំនួត​មកដល់​ទូលបង្គំ​ឡើយ ក៏​កុំឲ្យ​ដៃ​របស់​មនុស្ស​អាក្រក់​ធ្វើឲ្យ​ទូលបង្គំ​សាត់អណ្ដែត​ដែរ​។


អណ្ដាត​បោកបញ្ឆោត​អើយ អ្នក​ស្រឡាញ់​អស់ទាំង​ពាក្យ​នៃ​ការស៊ីបង្ហិន​!


ដើម្បីកុំឲ្យ​ឮ​សំឡេង​របស់​គ្រូចាប់ពស់ ឬ​អ្នក​សូត្រ​មន្តអាគម​យ៉ាងពូកែ​។


ព្រះ​នៃទូលបង្គំ​អើយ សូម​រំដោះ​ទូលបង្គំ​ពី​ដៃ​របស់​មនុស្ស​អាក្រក់ ពី​កណ្ដាប់ដៃ​របស់​មនុស្ស​ប្រព្រឹត្តអំពើទុច្ចរិត និង​មនុស្ស​ល្វីងជូរចត់​ផង


ការដែល​យល់មុខ​មនុស្ស​អាក្រក់ ឬ​ដកយក​យុត្តិធម៌​ចេញពី​មនុស្ស​សុចរិត មិន​ល្អ​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម