ទូលបង្គំបានស្វែងរកព្រះអង្គអស់ពីចិត្ត; សូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ!
ទំនុកតម្កើង 119:58 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានសុំក្ដីសន្ដោសពីព្រះអង្គអស់ពីចិត្ត; សូមមេត្តាដល់ទូលបង្គំស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំសូមអង្វរដល់ព្រះអង្គយ៉ាងអស់ពីចិត្ត សូមប្រណីសន្ដោសទូលបង្គំ តាមព្រះបន្ទូលរបស់ព្រះអង្គផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំសូមអង្វរករព្រះអង្គយ៉ាងអស់ពីចិត្តថា សូមប្រណីសន្ដោសទូលបង្គំ តាមព្រះបន្ទូលសន្យារបស់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានទូលអង្វរដល់ទ្រង់អស់ពីចិត្ត សូមទ្រង់មេត្តាប្រោសដល់ទូលបង្គំ តាមព្រះបន្ទូលទ្រង់ អាល់គីតាប ខ្ញុំសូមអង្វរករទ្រង់យ៉ាងអស់ពីចិត្តថា សូមប្រណីសន្ដោសខ្ញុំ តាមបន្ទូលសន្យារបស់ទ្រង់ផង! |
ទូលបង្គំបានស្វែងរកព្រះអង្គអស់ពីចិត្ត; សូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ!
ទូលបង្គំបានស្រែកហៅអស់ពីចិត្ត; ព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង! ទូលបង្គំនឹងកាន់តាមបទបញ្ញត្តិរបស់ព្រះអង្គ។
សូមឲ្យពាក្យទូលអង្វររបស់ទូលបង្គំចូលទៅនៅចំពោះព្រះអង្គផង! សូមរំដោះទូលបង្គំស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
ព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ គឺសេចក្ដីសង្គ្រោះរបស់ព្រះអង្គ មកដល់ទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង!
ព្រះយេហូវ៉ាអើយ ព្រះអង្គបានប្រព្រឹត្តល្អដល់បាវបម្រើរបស់ព្រះអង្គ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ!
សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គកម្សាន្តចិត្តទូលបង្គំ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គដល់បាវបម្រើរបស់ព្រះអង្គផង។
ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ហើយអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គសម្រាប់សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់របស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកតម្កើងព្រះនាមរបស់ព្រះអង្គ និងព្រះបន្ទូលរបស់ព្រះអង្គឲ្យខ្ពស់ជាងអ្វីៗទាំងអស់។
ព្រះអង្គមានបន្ទូលថា៖ “ចូរស្វែងរកមុខយើង” ចិត្តរបស់ទូលបង្គំក៏ទូលព្រះអង្គថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងស្វែងរកព្រះភក្ត្ររបស់ព្រះអង្គ!”។
មានមនុស្សជាច្រើននិយាយថា៖ “តើនរណាអាចបង្ហាញឲ្យយើងឃើញការល្អ?”។ ព្រះយេហូវ៉ាអើយ សូមឲ្យពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គភ្លឺមកលើយើងខ្ញុំផង។
នៅក្នុងព្រះ ខ្ញុំនឹងសរសើរតម្កើងព្រះបន្ទូល នៅក្នុងព្រះយេហូវ៉ា ខ្ញុំនឹងសរសើរតម្កើងព្រះបន្ទូល។
នៅក្នុងព្រះ ខ្ញុំនឹងសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអង្គ; ដោយជឿទុកចិត្តលើព្រះ ខ្ញុំនឹងមិនខ្លាចឡើយ; តើសាច់ឈាមអាចធ្វើអ្វីដល់ខ្ញុំបាន?
ហើយដោយចិត្តរបស់យើងត្រូវបានប្រោះសម្អាតដោយឈាម ពីសតិសម្បជញ្ញៈសៅហ្មង ព្រមទាំងរូបកាយត្រូវបានលាងដោយទឹកបរិសុទ្ធ ដូច្នេះចូរឲ្យយើងចូលទៅជិតដោយចិត្តពិតត្រង់ និងដោយជំនឿដែលជឿអស់ពីចិត្ត។