បន្ទាប់មក យ៉ាកុបទូលថា៖ “ឱព្រះយេហូវ៉ាដែលមានបន្ទូលនឹងទូលបង្គំថា: ‘ចូរត្រឡប់ទៅស្រុករបស់អ្នក និងសាច់ញាតិរបស់អ្នកវិញ នោះយើងនឹងប្រព្រឹត្តល្អដល់អ្នក’ គឺព្រះនៃអ័ប្រាហាំដូនតារបស់ទូលបង្គំ ជាព្រះនៃអ៊ីសាកឪពុករបស់ទូលបង្គំអើយ
ទំនុកតម្កើង 119:49 - ព្រះគម្ពីរខ្មែរសាកល សូមនឹកចាំព្រះបន្ទូលដែលព្រះអង្គមានបន្ទូលមកបាវបម្រើរបស់ព្រះអង្គផង គឺព្រះបន្ទូលដែលព្រះអង្គបានធ្វើឲ្យទូលបង្គំមានសង្ឃឹម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ សូមនឹកចាំពីសេចក្ដីដែលព្រះអង្គ មានព្រះបន្ទូលមកកាន់អ្នកបម្រើព្រះអង្គ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសង្ឃឹម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមនឹកដល់ព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយទូលបង្គំ ដ្បិតព្រះអង្គបានធ្វើឲ្យទូលបង្គំមានសង្ឃឹម! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ សូមទ្រង់នឹកចាំពីសេចក្ដីដែលទ្រង់មានបន្ទូល ដល់អ្នកបំរើទ្រង់ ជាសេចក្ដីដែលនាំឲ្យទូលបង្គំមានសេចក្ដីសង្ឃឹម អាល់គីតាប សូមនឹកដល់បន្ទូលដែលទ្រង់បានសន្យា ជាមួយខ្ញុំ ដ្បិតទ្រង់បានធ្វើឲ្យខ្ញុំមានសង្ឃឹម! |
បន្ទាប់មក យ៉ាកុបទូលថា៖ “ឱព្រះយេហូវ៉ាដែលមានបន្ទូលនឹងទូលបង្គំថា: ‘ចូរត្រឡប់ទៅស្រុករបស់អ្នក និងសាច់ញាតិរបស់អ្នកវិញ នោះយើងនឹងប្រព្រឹត្តល្អដល់អ្នក’ គឺព្រះនៃអ័ប្រាហាំដូនតារបស់ទូលបង្គំ ជាព្រះនៃអ៊ីសាកឪពុករបស់ទូលបង្គំអើយ
ព្រះបាននឹកចាំណូអេ និងអស់ទាំងសត្វព្រៃសត្វស្រុកដែលនៅជាមួយគាត់ក្នុងទូកធំ។ ព្រះទ្រង់ធ្វើឲ្យខ្យល់បក់កាត់លើផែនដី នោះទឹកក៏ចាប់ផ្ដើមស្រក។
ចូរច្រៀងទៅកាន់ព្រះអង្គ ចូរច្រៀងសរសើរតម្កើងព្រះអង្គ ចូរសញ្ជឹងគិតអំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ
ដ្បិតព្រះអង្គបាននឹកចាំព្រះបន្ទូលដ៏វិសុទ្ធរបស់ព្រះអង្គ និងអ័ប្រាហាំបាវបម្រើរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ កាលណាព្រះអង្គមានសេចក្ដីសន្ដោសចំពោះប្រជារាស្ត្ររបស់ព្រះអង្គ សូមនឹកចាំទូលបង្គំផង សូមមើលថែទូលបង្គំដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គផង
ហើយដោយយល់ដល់ពួកគាត់ ព្រះអង្គទ្រង់នឹកចាំសម្ពន្ធមេត្រីរបស់ព្រះអង្គ ក៏ប្ដូរព្រះហឫទ័យស្របតាមភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ
ទូលបង្គំក្រោកឡើងតាំងពីព្រលឹមស្រាងៗ ហើយស្រែករកជំនួយ; ទូលបង្គំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិតចេញពីមាត់របស់ទូលបង្គំទាំងស្រុងឡើយ ដ្បិតទូលបង្គំបានសង្ឃឹមលើច្បាប់របស់ព្រះអង្គ។
អស់អ្នកដែលកោតខ្លាចព្រះអង្គ នឹងឃើញទូលបង្គំ ក៏អរសប្បាយ ដ្បិតទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ព្រលឹងរបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ; ទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
រីឯទូលបង្គំវិញ ទូលបង្គំនឹងសង្ឃឹមជានិច្ច ហើយសរសើរតម្កើងព្រះអង្គឲ្យកាន់តែច្រើនឡើង។
យេរូសាឡិមអើយ យើងបានដាក់អ្នកយាមនៅលើកំពែងរបស់អ្នក ពួកគេមិនដែលនៅស្ងៀមទេ គឺរៀងរាល់ថ្ងៃ និងរៀងរាល់យប់។ អ្នករាល់គ្នាដែលរំលឹកគេអំពីព្រះយេហូវ៉ាអើយ កុំនៅស្ងាត់ឡើយ
សូមឲ្យព្រះនៃសេចក្ដីសង្ឃឹម បំពេញអ្នករាល់គ្នាដោយគ្រប់ទាំងអំណរ និងសេចក្ដីសុខសាន្ត នៅពេលដែលអ្នករាល់គ្នាជឿព្រះអង្គ ដើម្បីឲ្យអ្នករាល់គ្នាសម្បូរហូរហៀរដោយសេចក្ដីសង្ឃឹម ដោយព្រោះព្រះចេស្ដានៃព្រះវិញ្ញាណដ៏វិសុទ្ធ។
ដូច្នេះ ចូរត្រៀមគំនិតរបស់អ្នករាល់គ្នា ចូរមានគំនិតមធ្យ័ត ចូរសង្ឃឹមទាំងស្រុងលើព្រះគុណដែលកំពុងត្រូវបាននាំមកឯអ្នករាល់គ្នា នៅពេលព្រះយេស៊ូវគ្រីស្ទត្រូវបានសម្ដែងឲ្យឃើញ។
តាមរយៈព្រះអង្គ អ្នករាល់គ្នាជឿលើព្រះដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ព្រមទាំងប្រទានសិរីរុងរឿងដល់ព្រះអង្គ ដើម្បីឲ្យជំនឿ និងសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នាបានពឹងអាងលើព្រះ។