Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 32:9 - ព្រះគម្ពីរខ្មែរសាកល

9 បន្ទាប់មក យ៉ាកុប​ទូលថា​៖ “ឱ​ព្រះយេហូវ៉ា​ដែល​មានបន្ទូល​នឹង​ទូលបង្គំ​ថា​: ‘ចូរ​ត្រឡប់​ទៅ​ស្រុក​របស់អ្នក និង​សាច់ញាតិ​របស់អ្នក​វិញ នោះ​យើង​នឹង​ប្រព្រឹត្តល្អ​ដល់​អ្នក’ គឺ​ព្រះ​នៃ​អ័ប្រាហាំ​ដូនតា​របស់ទូលបង្គំ ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​របស់ទូលបង្គំ​អើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 លោក​យ៉ាកុប​ទូល​ថា៖ «ឱ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ ជីតា​ទូល‌បង្គំ និង​ជា​ព្រះ​របស់​លោក​អ៊ីសាក​ឪពុក​ទូល‌បង្គំ! ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូល‌បង្គំ​ថា "ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​របស់​អ្នក នៅ​ស្រុក​របស់​អ្នក​វិញ​ទៅ នោះ​យើង​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​អ្នក"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 បន្ទាប់​មក លោក​យ៉ាកុប​ទូល​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​លោក​អប្រាហាំ ដែល​ជា​ជីតា​របស់​ទូលបង្គំ ជា​ព្រះ​នៃ​លោក​អ៊ីសាក​ដែល​ជា​ឪពុក​របស់​ទូលបង្គំ​អើយ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​ថា “ចូរ​វិល​ទៅ​ស្រុក​អ្នក វិល​ទៅ​រក​ញាតិ‌សន្ដាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​ឲ្យ​អ្នក​បាន​សុខ‌ដុម‌រមនា!”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 យ៉ាកុប​ក៏​ទូល​ថា ឱ​ព្រះ​នៃ​អ័ប្រា‌ហាំ​ជីតា​ទូលបង្គំ ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​ទូលបង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​មាន​បន្ទូល​នឹង​ទូលបង្គំ​ថា ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​ឯង​នៅ​ស្រុក​ឯង​វិញ​ទៅ នោះ​អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

9 បន្ទាប់​មក យ៉ាកកូប​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ៊ីព្រហ៊ីម​ដែល​ជា​ជីតា​របស់​ខ្ញុំ ជា​ម្ចាស់​នៃ​អ៊ីសា‌ហាក់ ដែល​ជា​ឪពុក​របស់​ខ្ញុំ​អើយ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “ចូរ​វិល​ទៅ​ស្រុក​អ្នក វិល​ទៅ​រក​ញាតិ​សន្តាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​ឲ្យ​អ្នក​បាន​សុខ​ដុម​រមនា!”

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 32:9
20 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​រវាង​យើង និង​អ្នក ព្រមទាំង​រវាង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​រហូតដល់​គ្រប់ជំនាន់ ទុកជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច ដើម្បី​ធ្វើជា​ព្រះ​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​។


ពេលនោះ​មើល៍! ព្រះយេហូវ៉ា​ទ្រង់​ឈរ​ពីលើ​ជណ្ដើរ ហើយ​មានបន្ទូលថា​៖ “យើង​ជា​យេហូវ៉ា​ព្រះ​របស់​អ័ប្រាហាំ​ជីតា​របស់អ្នក និង​ជា​ព្រះ​របស់​អ៊ីសាក​។ យើង​នឹង​ប្រគល់​ទឹកដី​ដែល​អ្នក​កំពុង​ដេក​នៅលើ​នេះ​ដល់​អ្នក និង​ពូជពង្ស​របស់អ្នក​។


មើល៍! យើង​នៅជាមួយ​អ្នក យើង​នឹង​ថែរក្សា​អ្នក​នៅ​គ្រប់​កន្លែងដែល​អ្នក​ទៅ ហើយ​យើង​នឹង​នាំ​អ្នក​មក​ទឹកដី​នេះ​វិញ ដ្បិត​យើង​នឹង​មិន​បោះបង់​អ្នក​ចោល​ឡើយ រហូតដល់​យើង​បាន​បំពេញឲ្យសម្រេច​នូវ​អ្វីដែល​យើង​បាន​សន្យា​ដល់​អ្នក”។


យើង​ជា​ព្រះ​នៃ​បេត-អែល ជា​កន្លែងដែល​អ្នក​បាន​ចាក់ប្រេង​លើ​បង្គោល និងជា​កន្លែងដែល​អ្នក​បាន​បន់​បំណន់​ដល់​យើង​។ ឥឡូវនេះ ចូរ​ក្រោកឡើង​ចាកចេញ​ពី​ស្រុក​នេះ ហើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់អ្នក​វិញ​ចុះ​!’”។


យើង​មាន​សមត្ថភាព​ក្នុង​កណ្ដាប់ដៃ​របស់យើង​ដើម្បី​ធ្វើទុក្ខ​ឯង ប៉ុន្តែ​យប់មិញ ព្រះ​របស់​ឪពុក​ឯង​មានបន្ទូល​នឹង​យើង​ថា​: ‘ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី’។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​យ៉ាកុប​ថា​៖ “ចូរ​ត្រឡប់​ទៅ​ស្រុក​របស់​ឪពុក​អ្នក និង​សាច់ញាតិ​របស់អ្នក​វិញ​ចុះ យើង​នឹង​នៅ​ជាមួយ​អ្នក”។


ប្រសិនបើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​អ័ប្រាហាំ ជាព្រះដែល​អ៊ីសាក​កោតខ្លាច មិន​បាន​គង់នៅ​ជាមួយ​ខ្ញុំ​ទេ នោះ​លោកអ៊ំ​ប្រាកដជា​បញ្ជូន​ខ្ញុំ​ទៅ​ដោយ​ដៃទទេ​ហើយ​។ ព្រះ​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ខ្ញុំ និង​ការនឿយហត់​នៃ​ដៃ​របស់ខ្ញុំ បានជា​ព្រះអង្គ​ស្ដីបន្ទោស​លោកអ៊ំ​យប់មិញ”។


សូមឲ្យ​ព្រះ​របស់​អ័ប្រាហាំ ជា​ព្រះ​របស់​ណាឃរ គឺ​ព្រះ​របស់​ឪពុក​ពួកគាត់ ជំនុំជម្រះ​រវាង​ពួកយើង​ចុះ”។ ដូច្នេះ យ៉ាកុប​ក៏​ស្បថ​ដោយ​អាង​ព្រះដែល​អ៊ីសាក​ឪពុក​របស់គាត់​កោតខ្លាច​។


គាត់​គិតថា​៖ “ប្រសិនបើ​អេសាវ​មក​វាយ​ជំរំ​ទីមួយ យ៉ាងហោចណាស់​ជំរំ​ដែល​នៅសល់​អាច​គេចរួច​បាន”។


ក៏​មកពី​ព្រះ​របស់​ឪពុក​ឯង ដ្បិត​ព្រះអង្គ​បាន​ជួយ​ឯង​។ ព្រះដ៏មានព្រះចេស្ដា​នឹង​ប្រទានពរ​ឯង ជា​ព្រះពរ​នៃ​ស្ថានសួគ៌​នៅ​ខាងលើ ជា​ព្រះពរ​នៃ​ទីជម្រៅ​នៅ​ខាងក្រោម ជា​ព្រះពរ​នៃ​ដោះ និង​ផ្ទៃ​។


ចូរ​ស្រែកហៅ​យើង​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​ចុះ នោះ​យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើកតម្កើងសិរីរុងរឿង​ដល់​យើង”។


គេ​នឹង​ស្រែកហៅ​យើង ហើយ​យើង​នឹង​ឆ្លើយតប​នឹង​គេ​; យើង​នឹង​នៅជាមួយ​គេ​ក្នុង​ទុក្ខវេទនា ក៏​នឹង​រំដោះ​គេ ព្រមទាំង​លើកតម្កើង​គេ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម