ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:29 - ព្រះគម្ពីរខ្មែរសាកល

សូម​ដក​ផ្លូវ​នៃ​សេចក្ដីកុហក​ចេញ​ពី​ទូលបង្គំ ហើយ​សូម​ប្រទាន​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ដោយក្ដីមេត្តា​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ដក​ផ្លូវ​ភូត‌ភរ​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ ហើយ​សូម​ប្រោស​ប្រទាន​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គដោយ​ព្រះ‌គុណ​ផង!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​នាំ​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គង ហើយ​ជួយ​ឲ្យ​ទូលបង្គំ​ប្រតិបត្តិ​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ដក​ការ​ប្រព្រឹត្ត​ដោយ​ភូត‌ភរ​ពី​ទូលបង្គំ​ចេញ ហើយ​អនុញ្ញាត​ប្រទាន​ក្រិត្យ‌វិន័យ​របស់​ទ្រង់​មក​ទូលបង្គំ ដោយ​ព្រះ‌គុណ

សូមមើលជំពូក

អាល់គីតាប

សូម​នាំ​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ខុស​ឆ្គង ហើយ​ជួយ​ឲ្យ​ខ្ញុំ​ប្រតិបត្តិ​តាម ហ៊ូកុំ​របស់​ទ្រង់!

សូមមើលជំពូក



ទំនុកតម្កើង 119:29
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយសារតែ​ច្បាប់តម្រា​របស់ព្រះអង្គ ទូលបង្គំ​មានការយល់ច្បាស់ ហេតុនេះហើយបានជា​ទូលបង្គំ​ស្អប់​អស់ទាំង​គន្លង​នៃ​សេចក្ដីកុហក​។


ដោយហេតុនេះ ទូលបង្គំ​រាប់​អស់ទាំង​ច្បាប់តម្រា​ថាត្រឹមត្រូវ​គ្រប់ជំពូក​; ទូលបង្គំ​ស្អប់​អស់ទាំង​គន្លង​នៃ​សេចក្ដីកុហក​។


ទូលបង្គំ​ស្អប់ ព្រមទាំង​ខ្ពើម​សេចក្ដីកុហក ប៉ុន្តែ​ស្រឡាញ់​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។


សូម​បង្វែរ​ភ្នែក​របស់ទូលបង្គំ​ចេញ កុំឲ្យ​មើល​ការឥតខ្លឹមសារ​ឡើយ សូម​រក្សាជីវិត​ទូលបង្គំ​តាម​មាគ៌ា​របស់ព្រះអង្គ​ផង​។


ឱបើ​ផ្លូវ​របស់ទូលបង្គំ​បាន​ស្ថិតស្ថេរ ដើម្បី​កាន់តាម​បទបញ្ញត្តិ​របស់ព្រះអង្គ​ទៅអេះ!


សូម​យក​សេចក្ដីមិនពិត និង​ពាក្យ​ភូតភរ​ចេញឲ្យឆ្ងាយ​ពី​ទូលបង្គំ​ផង​; សូម​កុំ​ប្រទាន​ភាពក្រីក្រ ឬ​ភាពស្ដុកស្ដម្ភ​ដល់​ទូលបង្គំ​ឡើយ គឺ​សូម​ចែក​តែ​អាហារ​ដែលជា​ចំណែក​របស់ទូលបង្គំ ដល់​ទូលបង្គំ​ចុះ​;


អ្នកនោះ​ស៊ី​ផេះ​ជាអាហារ​; ចិត្ត​ដែល​ត្រូវបាន​បោកបញ្ឆោត​បាន​បង្វែរ​អ្នកនោះ​; អ្នកនោះ​មិន​អាច​ដោះ​ខ្លួន ក៏​មិន​អាច​និយាយថា​៖ “អ្វីដែល​នៅក្នុង​ដៃស្ដាំ​ខ្ញុំ តើ​មិនមែន​ជា​សេចក្ដីកុហក​ទេ​ឬ​?” បាន​ដែរ​។


ប្រសិនបើ​យើង​និយាយ​ថា យើង​គ្មាន​បាប នោះ​យើង​កំពុង​បញ្ឆោត​ខ្លួនឯង ហើយ​សេចក្ដីពិត​មិន​ស្ថិតនៅ​ក្នុង​យើង​ទេ​;


អ្នក​ដែល​និយាយ​ថា​៖ “ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ” ប៉ុន្តែ​មិន​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ អ្នកនោះ​ជា​អ្នកភូតភរ ហើយ​សេចក្ដីពិត​មិន​ស្ថិតនៅ​ក្នុង​អ្នកនោះ​ទេ;


រីឯ​ពួក​ឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួក​ឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំង​អស់អ្នក​ដែល​ស្រឡាញ់ និង​ប្រព្រឹត្ត​សេចក្ដីកុហក ពួកទាំងនោះនឹងនៅ​ខាងក្រៅ​។