ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:16 - ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​នឹង​ធ្វើឲ្យ​ខ្លួនទូលបង្គំ​អរសប្បាយ​នឹង​បទបញ្ញត្តិ​របស់ព្រះអង្គ ទូលបង្គំ​នឹង​មិន​ភ្លេច​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ​នឹង​ច្បាប់​របស់​ព្រះ‌អង្គ ទូល‌បង្គំមិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​ពេញ​ចិត្ត​នឹង​ច្បាប់ របស់​ព្រះអង្គ​ខ្លាំង​ណាស់ ទូលបង្គំ​មិន​ភ្លេច​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទូលបង្គំ​នឹង​មាន​ចិត្ត​រីក‌រាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះ‌បន្ទូល​ទ្រង់​ឡើយ។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​ពេញ​ចិត្ត​នឹង​ហ៊ូកុំ របស់​ទ្រង់​ខ្លាំង​ណាស់ ខ្ញុំ​មិន​ភ្លេច​បន្ទូល​របស់​ទ្រង់​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 119:16
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយទៅវិញ សេចក្ដីត្រេកអរ​របស់អ្នកនោះ​នៅក្នុង​ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា ហើយ​អ្នកនោះ​ជញ្ជឹងគិត​អំពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ទាំងយប់ទាំងថ្ងៃ​។


ជីវិត​របស់ទូលបង្គំ​ស្ថិតនៅក្នុងភាពគ្រោះថ្នាក់​ជានិច្ច ប៉ុន្តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។


ទូលបង្គំ​បាន​សន្សំ​ព្រះបន្ទូល​របស់ព្រះអង្គ​ទុក​ក្នុង​ចិត្ត​ទូលបង្គំ​ហើយ ដើម្បីកុំឲ្យ​ទូលបង្គំ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។


ទូលបង្គំ​បាន​រីករាយ​ក្នុង​ផ្លូវ​នៃ​សេចក្ដីបន្ទាល់​របស់ព្រះអង្គ ដូចជា​បាន​រីករាយ​នឹង​ទ្រព្យសម្បត្តិ​គ្រប់យ៉ាង​។


ទូលបង្គំ​តូចតាច ហើយ​ត្រូវគេ​មើលងាយ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ​។


ទុក្ខវេទនា និង​ការសង្កត់សង្កិន​បាន​ចាប់​ទូលបង្គំ យ៉ាងណាមិញ សេចក្ដីបង្គាប់​របស់ព្រះអង្គ​ជា​អំណរ​របស់ទូលបង្គំ​។


សូម​ទត​មើល​ទុក្ខវេទនា​របស់ទូលបង្គំ ហើយ​រំដោះ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង​ចំពោះ​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ហើយ​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជា​អំណរ​របស់ទូលបង្គំ​!


ទូលបង្គំ​បាន​វង្វេង​ដូចជា​ចៀម​ដែល​បាត់​; សូម​ស្វែងរក​បាវបម្រើ​របស់ព្រះអង្គ​ផង ដ្បិត​ទូលបង្គំ​មិន​បាន​ភ្លេច​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​៕


សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ជា​អំណរ​ដល់​ទូលបង្គំ និងជា​ទីប្រឹក្សា​ដល់​ទូលបង្គំ​!


សូម​នាំ​ទូលបង្គំ​ឲ្យដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ផង ដ្បិត​ទូលបង្គំ​បាន​ពេញចិត្ត​នឹង​ផ្លូវនោះ​។


ទូលបង្គំ​នឹង​ធ្វើឲ្យ​ខ្លួនទូលបង្គំ​អរសប្បាយ​នឹង​សេចក្ដីបង្គាប់​របស់ព្រះអង្គ ជាសេចក្ដី​ដែល​ទូលបង្គំ​ស្រឡាញ់​។


ចំណង​របស់​មនុស្ស​អាក្រក់​បាន​រុំព័ទ្ធ​ទូលបង្គំ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។


ចិត្ត​របស់ពួកគេ​ស្ពឹក​ដូចជា​ខ្លាញ់ រីឯ​ទូលបង្គំ​បាន​អរសប្បាយ​នឹង​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។


សូមឲ្យ​សេចក្ដីមេត្តា​របស់ព្រះអង្គ​មកដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​មានជីវិតរស់ ដ្បិត​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ជា​អំណរ​របស់ទូលបង្គំ​។


ទោះបីជា​ទូលបង្គំ​បាន​ដូចជា​ថង់ស្បែក​នៅក្នុង​ផ្សែង​ក៏ដោយ ក៏​ទូលបង្គំ​មិន​ភ្លេច​បទបញ្ញត្តិ​របស់ព្រះអង្គ​ឡើយ​។


ព្រះ​នៃទូលបង្គំ​អើយ​! ទូលបង្គំ​ពេញចិត្ត​នឹង​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​! ក្រឹត្យវិន័យ​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ”។


ការដែល​អនុវត្ត​សេចក្ដីយុត្តិធម៌ ជា​អំណរ​ដល់​មនុស្ស​សុចរិត ប៉ុន្តែ​ជា​សេចក្ដីហិនវិនាស​ដល់​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។


កូន​របស់ខ្ញុំ​អើយ កុំ​ភ្លេច​សេចក្ដីបង្រៀន​របស់ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ចូរ​រក្សា​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​ចិត្ត​អ្នក


ពោលគឺ ខ្ញុំ​ត្រេកអរ​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ ស្របតាម​បុគ្គល​ខាងក្នុង​របស់ខ្ញុំ