Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:153 - ព្រះគម្ពីរខ្មែរសាកល

153 សូម​ទត​មើល​ទុក្ខវេទនា​របស់ទូលបង្គំ ហើយ​រំដោះ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

153 ៙ សូម​ទត​មើល​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ ហើយ​រំដោះ​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

153 សូម​ទត​មើល​ទុក្ខ​វេទនា​របស់​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ផង! ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

153 ៙ សូម​ទត​មើល​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូលបង្គំ ហើយ​ជួយ​ឲ្យ​រួច​ផង ដ្បិត​ទូលបង្គំ​មិន​ភ្លេច​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

153 សូម​មើល​ទុក្ខ​វេទនា​របស់​ខ្ញុំ សូម​រំដោះ​ខ្ញុំ​ផង! ដ្បិត​ខ្ញុំ​មិន​ភ្លេច​ហ៊ូកុំ​របស់​ទ្រង់​ទេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:153
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ជីវិត​របស់ទូលបង្គំ​ស្ថិតនៅក្នុងភាពគ្រោះថ្នាក់​ជានិច្ច ប៉ុន្តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។


ទូលបង្គំ​តូចតាច ហើយ​ត្រូវគេ​មើលងាយ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​ភ្លេច​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ​។


មើល៍! ទូលបង្គំ​ស្រឡាញ់​ច្បាប់តម្រា​របស់ព្រះអង្គ​ណាស់ហ្ន៎​! ព្រះយេហូវ៉ា​អើយ សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ផង​!


ទូលបង្គំ​នឹង​ធ្វើឲ្យ​ខ្លួនទូលបង្គំ​អរសប្បាយ​នឹង​បទបញ្ញត្តិ​របស់ព្រះអង្គ ទូលបង្គំ​នឹង​មិន​ភ្លេច​ព្រះបន្ទូល​របស់ព្រះអង្គ​ឡើយ​។


ទូលបង្គំ​បាន​វង្វេង​ដូចជា​ចៀម​ដែល​បាត់​; សូម​ស្វែងរក​បាវបម្រើ​របស់ព្រះអង្គ​ផង ដ្បិត​ទូលបង្គំ​មិន​បាន​ភ្លេច​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​៕


សេចក្ដីបង្គាប់​របស់ព្រះអង្គ​ធ្វើឲ្យ​ទូលបង្គំ​មានប្រាជ្ញា​ជាង​សត្រូវ​របស់ទូលបង្គំ ដ្បិត​វា​ជារបស់​ទូលបង្គំ​ជារៀងរហូត​។


សូម​ចាប់អារម្មណ៍​នឹង​សត្រូវ​របស់ទូលបង្គំ​ផង ដ្បិត​ពួកគេ​មានចំនួនច្រើន ហើយ​ពួកគេ​ស្អប់​ទូលបង្គំ​ដោយ​សម្អប់​ដ៏សាហាវ​។


ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​ទូលបង្គំ​ផង​! សូម​ចាប់អារម្មណ៍​នឹង​ទុក្ខវេទនា​របស់ទូលបង្គំ​ដែល​មកពី​ពួកអ្នកដែល​ស្អប់​ទូលបង្គំ ហើយ​លើក​ទូលបង្គំ​ឡើង​ពី​ទ្វារ​នៃ​សេចក្ដីស្លាប់​ផង


កូន​របស់ខ្ញុំ​អើយ កុំ​ភ្លេច​សេចក្ដីបង្រៀន​របស់ខ្ញុំ​ឡើយ ផ្ទុយទៅវិញ ចូរ​រក្សា​សេចក្ដីបង្គាប់​របស់ខ្ញុំ​ទុក​ក្នុង​ចិត្ត​អ្នក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម