ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:129 - ព្រះគម្ពីរខ្មែរសាកល

សេចក្ដីបន្ទាល់​របស់ព្រះអង្គ​អស្ចារ្យ​ណាស់ ដូច្នេះ​ព្រលឹង​របស់ទូលបង្គំ​បាន​រក្សា​សេចក្ដីបន្ទាល់នោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ហេតុ​នេះ​ហើយ​បាន​ជា​ព្រលឹង​ទូល‌បង្គំ ប្រតិ‌បត្តិ​តាម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដំបូន្មាន​របស់​ព្រះអង្គ​ល្អ​វិសេស​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ខំ​ប្រឹង​ធ្វើ​តាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ សេចក្ដី​បន្ទាល់​របស់​ទ្រង់​សុទ្ធ​តែ​អស្ចារ្យ ហេតុ​នោះ​បាន​ជា​ព្រលឹង​នៃ​ទូលបង្គំ​គោរព​កាន់​តាម

សូមមើលជំពូក

អាល់គីតាប

ដំបូន្មាន​របស់​ទ្រង់​ល្អ​វិសេស​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​តាម។

សូមមើលជំពូក



ទំនុកតម្កើង 119:129
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​; សូម​សង្គ្រោះ​ទូលបង្គំ​ផង នោះ​ទូលបង្គំ​នឹង​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។


សូម​បើក​ភ្នែក​របស់ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​ឃើញ សេចក្ដីអស្ចារ្យ​ក្នុង​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។


មានពរ​ហើយ អ្នកដែល​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ គឺ​អ្នកដែល​ស្វែងរក​ព្រះអង្គ​អស់ពី​ចិត្ត​!


ទូលបង្គំ​បាន​នៅជាប់​នឹង​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​; ព្រះយេហូវ៉ា​អើយ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ​!


ចំណេះដឹង​នេះ​អស្ចារ្យពេក​សម្រាប់​ទូលបង្គំ​; វា​ខ្ពស់​ពេក ដែល​ទូលបង្គំ​រកយល់មិនដល់​។


អស់ទាំង​គន្លង​របស់​ព្រះយេហូវ៉ា ជា​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​ជា​សេចក្ដីពិតត្រង់ ដល់​អ្នកដែល​រក្សា​សម្ពន្ធមេត្រី និង​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​! ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ ជា​ផែនការ​តាំងពីយូរមក​ហើយ ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីពិតត្រង់​។


ដ្បិត​មាន​បុត្រ​មួយ​កើតមក​ដល់​យើង មាន​បុត្រា​មួយ​ប្រទាន​មក​យើង​។ រីឯ​ការគ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់បុត្រនោះ ហើយ​គេ​នឹង​ដាក់ឈ្មោះ​បុត្រនោះ​ថា “ទីប្រឹក្សា​ដ៏អស្ចារ្យ” “ព្រះ​ដ៏មានព្រះចេស្ដា” “ព្រះបិតា​ដ៏អស់កល្ប” និង “ព្រះអង្គម្ចាស់​នៃ​សន្តិភាព”។


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។