សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិតចេញពីមាត់របស់ទូលបង្គំទាំងស្រុងឡើយ ដ្បិតទូលបង្គំបានសង្ឃឹមលើច្បាប់របស់ព្រះអង្គ។
ទំនុកតម្កើង 119:114 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គជាទីលាក់កំបាំងរបស់ទូលបង្គំ និងជាខែលរបស់ទូលបង្គំ; ទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គជាទីពួនជ្រក និងជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គជាជម្រក និងជាខែលការពារទូលបង្គំ ទូលបង្គំផ្ញើជីវិតលើព្រះបន្ទូល របស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ជាទីពឹងជ្រក ហើយជាខែលរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់ អាល់គីតាប ទ្រង់ជាជំរក និងជាខែលការពារខ្ញុំ ខ្ញុំផ្ញើជីវិតលើបន្ទូល របស់ទ្រង់ជានិច្ច។ |
សូមកុំដកព្រះបន្ទូលនៃសេចក្ដីពិតចេញពីមាត់របស់ទូលបង្គំទាំងស្រុងឡើយ ដ្បិតទូលបង្គំបានសង្ឃឹមលើច្បាប់របស់ព្រះអង្គ។
អស់អ្នកដែលកោតខ្លាចព្រះអង្គ នឹងឃើញទូលបង្គំ ក៏អរសប្បាយ ដ្បិតទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ព្រលឹងរបស់ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ; ទូលបង្គំបានសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។
ប៉ុន្តែព្រះយេហូវ៉ាអើយ គឺព្រះអង្គហើយ ជាខែលបាំងជុំវិញទូលបង្គំ ជាសិរីរុងរឿងរបស់ទូលបង្គំ និងជាអ្នកដែលលើកក្បាលទូលបង្គំឡើង។
ខ្ញុំស្រែកហៅព្រះយេហូវ៉ាដោយសំឡេងរបស់ខ្ញុំ នោះព្រះអង្គក៏ឆ្លើយមកខ្ញុំពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ សេឡា
ព្រះអង្គជាទីលាក់កំបាំងសម្រាប់ទូលបង្គំ ព្រះអង្គរក្សាទូលបង្គំឲ្យរួចពីទុក្ខវេទនា ហើយព័ទ្ធជុំវិញទូលបង្គំដោយចម្រៀងនៃការរំដោះ។ សេឡា
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះអាទិត្យ និងជាខែល; ព្រះយេហូវ៉ាប្រទានព្រះគុណ និងសិរីរុងរឿង ព្រះអង្គមិនបង្ខាំងទុកសេចក្ដីល្អពីអ្នកដែលដើរដោយគ្រប់លក្ខណ៍ឡើយ។
ម្នាក់ៗនឹងបានដូចជាទីលាក់ខ្លួនពីខ្យល់ និងទីលាក់កំបាំងពីព្យុះ ដូចជាផ្លូវទឹកនៅកន្លែងហួតហែង និងដូចជាម្លប់ថ្មដាដ៏ធំនៅទឹកដីរីងស្ងួត។