ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:110 - ព្រះគម្ពីរខ្មែរសាកល

ពួកមនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់​ដើម្បី​ចាប់​ទូលបង្គំ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​វង្វេង​ចេញពី​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចាំ​ចាប់​ទូល‌បង្គំ ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​វង្វេង​ចេញ ពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ តែ​ទូលបង្គំ​មិន​វង្វេង​ចេញ​ឆ្ងាយ ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចង់​ចាប់​ទូលបង្គំ ប៉ុន្តែទូលបង្គំ​មិន​បាន​វង្វេង​ចេញ​ពី​បញ្ញត្ត​ទ្រង់​ទេ

សូមមើលជំពូក

អាល់គីតាប

មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ខ្ញុំ តែ​ខ្ញុំ​មិន​វង្វេង​ចេញ​ឆ្ងាយ ពី​ឱវាទ​របស់​ទ្រង់​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 119:110
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​បាន​ស្វែងរក​ព្រះអង្គ​អស់ពី​ចិត្ត​; សូម​កុំឲ្យ​ទូលបង្គំ​វង្វេង​ចេញពី​សេចក្ដីបង្គាប់​របស់ព្រះអង្គ​ឡើយ​!


ព្រះអង្គ​បាន​ស្ដីបន្ទោស​មនុស្ស​ក្អេងក្អាង​ដែល​ត្រូវបណ្ដាសា គឺ​មនុស្សដែល​វង្វេង​ចេញពី​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


មនុស្ស​ក្អេងក្អាង​បាន​ចំអកឡកឡឺយ​ដាក់​ទូលបង្គំ​យ៉ាងខ្លាំង ប៉ុន្តែ​ទូលបង្គំ​មិន​បាន​បែរចេញ​ពី​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ឡើយ​។


មនុស្ស​ក្អេងក្អាង​ដែល​មិន​ស្របតាម​ក្រឹត្យវិន័យ​របស់ព្រះអង្គ បាន​ជីក​រណ្ដៅ​សម្រាប់​ទូលបង្គំ​។


ពួកគេ​ស្ទើរតែ​បាន​បំផ្លាញ​ទូលបង្គំ​ពី​ផែនដី ប៉ុន្តែ​ទូលបង្គំ​មិន​បាន​បោះបង់ចោល​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ​។


ពួកមនុស្ស​អាក្រក់​បាន​ចាំស្ទាក់​ទូលបង្គំ​ដើម្បី​បំផ្លាញ​ទូលបង្គំ រីឯ​ទូលបង្គំ​នឹង​យកចិត្តទុកដាក់​នឹង​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។


មនុស្ស​ក្រអឺតក្រទម​បាន​បង្កប់​អង្គប់ និង​ខ្សែ ដើម្បី​ចាប់​ទូលបង្គំ​; ពួកគេ​បាន​រាយ​សំណាញ់​នៅក្បែរ​ផ្លូវ ក៏​ដាក់​អន្ទាក់ ដើម្បី​ចាប់​ទូលបង្គំ​។ សេឡា


សូម​រក្សា​ទូលបង្គំ​ពី​អង្គប់​ដែល​ពួកគេ​បាន​ដាក់​ដើម្បី​ចាប់​ទូលបង្គំ និង​ពី​អន្ទាក់​របស់​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ផង​!


ចំណែកឯ​ទូលបង្គំ​វិញ ទូលបង្គំ​ស្ដាប់មិនឮ​ដូច​មនុស្ស​ថ្លង់ ហើយ​ដូច​មនុស្ស​គ​ដែល​មិន​អាច​បើក​មាត់​បាន​។


ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ ឱ​ព្រះ​អើយ ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ​! ទូលបង្គំ​នឹង​ច្រៀង ហើយ​សរសើរតម្កើង​ផង​!


នៅពេល​ដានីយ៉ែល​បាន​ដឹង​ថា ឯកសារ​នោះ​ត្រូវបាន​ឡាយព្រះហស្តលេខា​ហើយ គាត់​ក៏​ចូលទៅ​ក្នុង​ផ្ទះ​របស់ខ្លួន​——​បង្អួច​នៅ​បន្ទប់ខាងលើ​របស់គាត់​បាន​ចំហ​ឆ្ពោះទៅ​យេរូសាឡិម​——​គាត់​ក៏​លុតជង្គង់ ហើយ​អធិស្ឋាន ព្រមទាំង​អរព្រះគុណ​នៅចំពោះ​ព្រះ​របស់គាត់​មួយ​ថ្ងៃ​បី​ដង ដូចដែល​គាត់​បាន​ធ្វើ​ពីមុន​។