Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:110 - អាល់គីតាប

110 មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ខ្ញុំ តែ​ខ្ញុំ​មិន​វង្វេង​ចេញ​ឆ្ងាយ ពី​ឱវាទ​របស់​ទ្រង់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

110 ពួកមនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់​ដើម្បី​ចាប់​ទូលបង្គំ ប៉ុន្តែ​ទូលបង្គំ​មិន​បាន​វង្វេង​ចេញពី​ច្បាប់តម្រា​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

110 មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចាំ​ចាប់​ទូល‌បង្គំ ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​វង្វេង​ចេញ ពី​ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

110 មនុស្ស​អាក្រក់​នាំ​គ្នា​ដាក់​អន្ទាក់​ចាំ​ចាប់​ទូលបង្គំ តែ​ទូលបង្គំ​មិន​វង្វេង​ចេញ​ឆ្ងាយ ពី​ព្រះ‌ឱវាទ​របស់​ព្រះអង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

110 ពួក​មនុស្ស​អាក្រក់​បាន​ដាក់​អន្ទាក់ ចង់​ចាប់​ទូលបង្គំ ប៉ុន្តែទូលបង្គំ​មិន​បាន​វង្វេង​ចេញ​ពី​បញ្ញត្ត​ទ្រង់​ទេ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:110
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ស្វែង​រក​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត សូម​កុំ​បណ្តោយ​ឲ្យ​ខ្ញុំ​ងាក​ចេញ ពី​បទ​បញ្ជា​របស់​ទ្រង់​ឡើយ!


ទ្រង់​គំរាម​កំហែង​មនុស្ស​អួត‌បំប៉ោង ដែល​ជា​ជន​ត្រូវ​បណ្ដាសា វង្វេង​ចេញ​ឆ្ងាយ​ពី​បទ‌បញ្ជា​របស់​ទ្រង់។


មនុស្ស​អួត​បំប៉ោង​នាំ​គ្នា​ចំអក​ឲ្យ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃ្លាត​ចាក​ចេញ​ពី​ហ៊ូកុំ របស់​ទ្រង់​ឡើយ។


មនុស្ស​អួត​បំប៉ោង​មិន​គោរព​តាម​ហ៊ូកុំ របស់​ទ្រង់​ទេ គេ​នាំ​គ្នា​ជីក​រណ្ដៅ ដើម្បី​ឲ្យ​ខ្ញុំ​ធ្លាក់។


នៅ​តែ​បន្តិច​ប៉ុណ្ណោះ គេ​នឹង​ប្រហារ​ខ្ញុំ​ឲ្យ​វិនាស​សូន្យ ប៉ុន្តែ ខ្ញុំ​មិន​បោះ​បង់​ចោល​ឱវាទ របស់​ទ្រង់​ឡើយ។


មនុស្ស​អាក្រក់​រង់‌ចាំ​ប្រហារ​ជីវិត​ខ្ញុំ តែ​ខ្ញុំ​ចាប់​ចិត្ត​នឹង​ដំបូន្មាន​របស់​ទ្រង់។


មនុស្ស​អួត‌អាង​នាំ​គ្នា​ដាក់​ចម្រូង និង​បង្កប់​ខ្សែ​ចាំ​ទាក់​ខ្ញុំ ពួក​គេ​រាយ​អន្ទាក់​នៅ​តាម​ផ្លូវ ហើយ​ជីក​រណ្ដៅ​ចាំ​ចាប់​ខ្ញុំ។ - សម្រាក


សូម​ការពារ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ដែល​គេ​ដាក់​ចាំ​ចាប់​ខ្ញុំ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ របស់​មនុស្ស​ទុច្ចរិត​ឡើយ


ប៉ុន្តែ ខ្ញុំ​ធ្វើ​ជា​ស្ដាប់​មិន​ឮ ដូច​មនុស្ស​ថ្លង់ ខ្ញុំ​ធ្វើ​ជា​និយាយ​មិន​រួច ដូច​មនុស្ស​គ។


ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់ ឱ​អុលឡោះ​អើយ ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់​ទាំង​ស្រុង ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ។


សូម​នាំ​ពួក​ចោរ​ប្លន់​មក​បំផ្លាញ​ពួក​គេ សូម​ឲ្យ​មាន​ឮ​សំរែក​ឈឺ​ចាប់ ចេញ​ពី​ផ្ទះ​របស់​គេ ដ្បិត​អ្នក​ទាំង​នោះ​បាន​ជីក​រណ្ដៅ និង​រៀបចំ​អន្ទាក់ ចាំ​ចាប់​ខ្ញុំ។


កាល​ដានី‌យ៉ែល​បាន​ជ្រាប​អំពី​រាជ‌ក្រឹត្យ​នេះ គាត់​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ ក្នុង​ផ្ទះ​របស់​គាត់​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម។ គាត់​លុត​ជង្គង់​ទូរអា និង​សរសើរ​អុលឡោះ​ជា​ម្ចាស់​របស់​គាត់​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម