សូមឲ្យព្រះយេហូវ៉ាឆ្លើយតបនឹងព្រះករុណានៅថ្ងៃនៃទុក្ខវេទនា សូមឲ្យព្រះនាមរបស់ព្រះនៃយ៉ាកុបលើកព្រះករុណាឲ្យរួចផុត។
ទំនុកតម្កើង 118:12 - ព្រះគម្ពីរខ្មែរសាកល ពួកគេបានព័ទ្ធជុំវិញខ្ញុំដូចហ្វូងឃ្មុំ តែពួកគេបានរលត់ទៅដូចភ្លើងដែលឆេះបន្លា; តែក្នុងព្រះនាមរបស់ព្រះយេហូវ៉ា ខ្ញុំកាត់ពួកគេចេញ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានឡោមព័ទ្ធខ្ញុំដូចឃ្មុំ តែគេត្រូវរលត់ទៅ ដូចភ្លើងដែលឆេះបន្លា ក្នុងព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លា ខ្ញុំនឹងកម្ទេចពួកគេ ដោយសារព្រះនាមរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានឡោមព័ទ្ធខ្ញុំជុំវិញ ដូចជាហ្វូងឃ្មុំ តែគេត្រូវរលត់ទៅ ដូចជាភ្លើងដែលឆេះបន្លា ដោយនូវព្រះនាមព្រះយេហូវ៉ា ខ្ញុំនឹងបំផ្លាញគេចេញ អាល់គីតាប ប្រជាជាតិទាំងនោះឡោមព័ទ្ធខ្ញុំដូចហ្វូងឃ្មុំ តែពួកគេនឹងឆេះអស់ទៅដូចភ្លើងឆេះបន្លា ខ្ញុំនឹងកំទេចពួកគេ ដោយសារនាមរបស់អុលឡោះតាអាឡា។ |
សូមឲ្យព្រះយេហូវ៉ាឆ្លើយតបនឹងព្រះករុណានៅថ្ងៃនៃទុក្ខវេទនា សូមឲ្យព្រះនាមរបស់ព្រះនៃយ៉ាកុបលើកព្រះករុណាឲ្យរួចផុត។
សូមឲ្យយើងខ្ញុំបានស្រែកហ៊ោសប្បាយចំពោះសេចក្ដីសង្គ្រោះដល់ព្រះករុណា ហើយលើកទង់ជ័យឡើងនៅក្នុងព្រះនាមរបស់ព្រះនៃយើងខ្ញុំ។ សូមឲ្យព្រះយេហូវ៉ាបំពេញអស់ទាំងសំណូមរបស់ព្រះករុណាឲ្យសម្រេច។
មុនភ្លើងបន្លាប៉ះឆ្នាំងរបស់អ្នករាល់គ្នា ព្រះអង្គនឹងផាត់យកទៅ ទោះបីជាវាស្រស់ ឬឆេះក៏ដោយ។
ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎ នៅលើផែនដីទាំងមូល!៕
ដ្បិតដូចដែលសំឡេងប្រែះៗរបស់បន្លានៅក្រោមឆ្នាំងជាយ៉ាងណា សំណើចរបស់មនុស្សល្ងង់ក៏ជាយ៉ាងនោះដែរ។ នេះក៏ជាការឥតន័យដែរ!
គ្មានសេចក្ដីក្ដៅក្រហាយក្នុងយើងឡើយ ប៉ុន្តែបើមានអ្នកណាផ្ដល់អញ្ចាញ និងបន្លាដល់យើង យើងនឹងឈានទៅច្បាំងនឹងគេ យើងនឹងដុតគេជាមួយគ្នា។
ជាតិសាសន៍ទាំងឡាយនឹងត្រូវបានដុតជាផេះ គឺដូចជាបន្លាដែលត្រូវគេកាប់ ហើយដុតក្នុងភ្លើង។