អ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូនដែលមិនរង្គើឡើយ គឺនៅស្ថិតស្ថេរជារៀងរហូត។
ទំនុកតម្កើង 112:6 - ព្រះគម្ពីរខ្មែរសាកល ប្រាកដមែន គេនឹងមិនរង្គើជារៀងរហូត; មនុស្សសុចរិតនឹងស្ថិតនៅក្នុងការនឹកចាំជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមនុស្សសុចរិតមិនត្រូវរង្គើឡើយ គេតែងនឹកចាំពីអ្នកនោះជារៀងរហូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សល្អនឹងបានសុខជានិច្ច គេនឹងរំឭកកេរ្តិ៍ឈ្មោះគាត់រហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគេមិនត្រូវរង្គើឡើយ នឹងចេះតែមានសេចក្ដីនឹកចាំពីមនុស្សសុចរិត នៅជារៀងរាបដរាប អាល់គីតាប មនុស្សល្អនឹងបានសុខជានិច្ច គេនឹងរំលឹកកេរ្តិ៍ឈ្មោះគាត់រហូតតទៅ។ |
អ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូនដែលមិនរង្គើឡើយ គឺនៅស្ថិតស្ថេរជារៀងរហូត។
គាត់មិនឲ្យគេខ្ចីលុយដើម្បីយកការប្រាក់ឡើយ ក៏មិនយកសំណូកទាស់នឹងមនុស្សឥតទោសដែរ។ អ្នកដែលប្រព្រឹត្តសេចក្ដីទាំងនេះហើយ ដែលមិនរង្គើជារៀងរហូត!៕
ចូរទម្លាក់បន្ទុករបស់អ្នកលើព្រះយេហូវ៉ា នោះព្រះអង្គនឹងទ្រទ្រង់អ្នក ព្រះអង្គនឹងមិនឲ្យមនុស្សសុចរិតរង្គើឡើយ គឺជារៀងរហូត។
ឱព្រះអើយ ព្រះអង្គនឹងទម្លាក់ពួកគេចុះទៅក្នុងរណ្ដៅនៃសេចក្ដីអន្តរាយ! ពួកមនុស្សនៃការបង្ហូរឈាម និងការបោកបញ្ឆោត នឹងមិនរស់បានពាក់កណ្ដាលអាយុជីវិតរបស់ខ្លួនឡើយ រីឯទូលបង្គំវិញ ទូលបង្គំនឹងជឿទុកចិត្តលើព្រះអង្គ៕
មានតែព្រះអង្គប៉ុណ្ណោះជាថ្មដា ជាសេចក្ដីសង្គ្រោះ និងជាទីពឹងជ្រករបស់ខ្ញុំ ខ្ញុំនឹងមិនរង្គើជាខ្លាំងឡើយ។
មានតែព្រះអង្គប៉ុណ្ណោះជាថ្មដា ជាសេចក្ដីសង្គ្រោះ និងជាទីពឹងជ្រករបស់ខ្ញុំ ខ្ញុំនឹងមិនរង្គើឡើយ។
មនុស្សសុចរិតនឹងមិនរង្គើជារៀងរហូត ប៉ុន្តែមនុស្សអាក្រក់នឹងរស់នៅផែនដីមិនបានឡើយ។
ដ្បិតព្រះមិនមែនអយុត្តិធម៌ រហូតដល់ភ្លេចកិច្ចការរបស់អ្នករាល់គ្នា និងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមរបស់ព្រះអង្គដោយបានបម្រើវិសុទ្ធជន ហើយឥឡូវនេះក៏នៅតែបម្រើដែរនោះទេ។