ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 107:1 - ព្រះគម្ពីរខ្មែរសាកល

ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​ទ្រង់​ល្អ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​——

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​មាន ព្រះ‌ហឫទ័យ​សប្បុរស ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស​នៃ​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជានិច្ច

សូមមើលជំពូក

អាល់គីតាប

ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មាន ចិត្ត​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ

សូមមើលជំពូក



ទំនុកតម្កើង 107:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ល្អ សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច ហើយ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​ក៏​មាននៅ​ពីជំនាន់មួយទៅជំនាន់មួយ​!​៕


ប៉ុន្តែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ចំពោះ​អ្នកដែល​កោតខ្លាច​ព្រះអង្គ មាន​តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បជានិច្ច ហើយ​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​មាន​ដល់​កូនចៅនៃកូនចៅ​របស់ពួកគេ


ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ចូរ​ស្រែកហៅ​ព្រះនាម​របស់ព្រះអង្គ ចូរ​ប្រកាស​កិច្ចការ​របស់ព្រះអង្គ​ក្នុង​បណ្ដាជន​។


ហាលេលូយ៉ា​! ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​ទ្រង់​ល្អ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​ទ្រង់​ល្អ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ព្រះអង្គ​ទ្រង់​ល្អ ហើយក៏​ប្រព្រឹត្តល្អ​ដែរ​; សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​។


ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ថា​៖“ហេតុអ្វីបានជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ? មាន​តែម្នាក់​ទេ​ដែល​ល្អ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ចូលទៅ​ក្នុង​ជីវិត ចូរ​កាន់តាម​បទបញ្ជា​ចុះ”។


សេចក្ដីមេត្តា​របស់​ព្រះអង្គ មាន​ដល់​អ្នក​ដែល​កោតខ្លាច​ព្រះអង្គ ពីជំនាន់មួយទៅជំនាន់មួយ​។