សូមបែរមករកទូលបង្គំ ហើយមេត្តាដល់ទូលបង្គំផង ដូចដែលព្រះអង្គបានធ្វើរាល់ដងដល់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
ទំនុកតម្កើង 106:4 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ កាលណាព្រះអង្គមានសេចក្ដីសន្ដោសចំពោះប្រជារាស្ត្ររបស់ព្រះអង្គ សូមនឹកចាំទូលបង្គំផង សូមមើលថែទូលបង្គំដោយសេចក្ដីសង្គ្រោះរបស់ព្រះអង្គផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ ពេលព្រះអង្គសម្ដែងព្រះហឫទ័យ ប្រោសប្រណីដល់ប្រជារាស្ត្រព្រះអង្គ សូមនឹកចាំពីទូលបង្គំផង! ពេលព្រះអង្គសង្គ្រោះគេ សូមជួយទូលបង្គំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ពេលណាព្រះអង្គគាប់ព្រះហឫទ័យ នឹងប្រជារាស្ដ្ររបស់ព្រះអង្គ សូមនឹកដល់ទូលបង្គំផង! ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំនឹងប្រោសទូលបង្គំ ដោយសេចក្ដីសប្បុរស ដែលទ្រង់ផ្តល់ដល់រាស្ត្រទ្រង់ ឱសូមប្រោសទូលបង្គំ ដោយសេចក្ដីសង្រ្គោះនៃទ្រង់ផង អាល់គីតាប ឱអុលឡោះតាអាឡាអើយ ពេលណាទ្រង់ ពេញចិត្តនឹងប្រជារាស្ដ្ររបស់ទ្រង់ សូមនឹកដល់ខ្ញុំផង! ពេលណាទ្រង់សង្គ្រោះពួកគេ សូមជួយខ្ញុំ |
សូមបែរមករកទូលបង្គំ ហើយមេត្តាដល់ទូលបង្គំផង ដូចដែលព្រះអង្គបានធ្វើរាល់ដងដល់អ្នកដែលស្រឡាញ់ព្រះនាមរបស់ព្រះអង្គ។
សូមកុំនឹកចាំបាបកាលពីនៅយុវវ័យរបស់ទូលបង្គំ និងការបំពានរបស់ទូលបង្គំឡើយ! ព្រះយេហូវ៉ាអើយ ស្របតាមសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ សូមនឹកចាំទូលបង្គំដោយព្រោះសេចក្ដីល្អរបស់ព្រះអង្គផង!
រួចគាត់ក៏ទូលថា៖ “ព្រះយេស៊ូវអើយ កាលណាព្រះអង្គយាងចូលទៅអាណាចក្ររបស់ព្រះអង្គ សូមនឹកចាំទូលបង្គំផង”។
ស៊ីម៉ូនបានរៀបរាប់អំពីរបៀបដែលកាលពីដំបូង ព្រះបានប្រោសប្រណីពួកសាសន៍ដទៃ ហើយជ្រើសរើសប្រជារាស្ត្រមួយពីចំណោមពួកគេ សម្រាប់ព្រះនាមរបស់ព្រះអង្គ។