ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 105:22 - ព្រះគម្ពីរខ្មែរសាកល

ទាំង​ឲ្យ​ចាប់ចង​ពួក​មេដឹកនាំ​របស់ទ្រង់​តាមចិត្ត​គាត់ ហើយ​បង្រៀនប្រាជ្ញា​ដល់​ពួក​ចាស់ទុំ​របស់ទ្រង់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​មន្ត្រី របស់​ស្តេច​បាន​តាម​ចិត្ត ហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់​ទុំ របស់​ស្តេចមាន​ប្រាជ្ញា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​ប្រទាន​ឲ្យ​លោក​ត្រួត‌ត្រា លើ​មន្ត្រី​ទាំង​អស់ ហើយ​ឲ្យ​លោក​ប្រៀន‌ប្រដៅ ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ស្ដេច​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឲ្យ​មាន​អំណាច​នឹង​ចាប់​ចង​ពួក​វង្ស​នៃ​ស្តេច​តាម​ចិត្ត​បាន ហើយ​នឹង​បង្ហាត់​បង្រៀន​ឲ្យ​ពួក​ចាស់‌ទុំ​នៃ​ស្តេច មាន​ប្រាជ្ញា

សូមមើលជំពូក

អាល់គីតាប

ស្ដេច​ប្រទាន​ឲ្យ​គាត់​ត្រួត‌ត្រា លើ​មន្ត្រី​ទាំង​អស់ ហើយ​ឲ្យ​គាត់​ប្រៀន‌ប្រដៅ ពួក​ព្រឹទា‌ចារ្យ​របស់​ស្ដេច​ទៀត​ផង។

សូមមើលជំពូក



ទំនុកតម្កើង 105:22
4 ការដាក់ឲ្យឆ្លើយតបគ្នា  

“ដូច្នេះ សូមឲ្យ​ផារ៉ោន​ជ្រើសរើស​មនុស្ស​ដែល​មានការយល់ច្បាស់ និង​មានប្រាជ្ញា ហើយ​តាំង​អ្នកនោះ​លើ​ដែនដី​អេហ្ស៊ីប​ចុះ​។


ផារ៉ោន​ក៏​មានរាជឱង្ការ​នឹង​ពួក​រាជបម្រើ​របស់ទ្រង់​ថា​៖ “តើ​យើង​អាច​រក​មនុស្ស​ណា​ដូច​ម្នាក់នេះ​ដែល​មាន​ព្រះវិញ្ញាណ​របស់​ព្រះ​នៅក្នុង​ខ្លួន​បាន​ឬ​?”។


ផារ៉ោន​មានរាជឱង្ការ​នឹង​យ៉ូសែប​ថា​៖ “យើង​ជា​ផារ៉ោន ប៉ុន្តែ​នៅក្នុង​ដែនដី​អេហ្ស៊ីប​ទាំងមូល គ្មាន​អ្នកណា​អាច​លើក​ដៃ ឬ​ជើង​បាន ដោយ​គ្មាន​ការយល់ព្រម​ពី​អ្នក​ឡើយ”។


ពួក​មេដឹកនាំ​នៃ​សូអាន​ជា​មនុស្សល្ងីល្ងើ​យ៉ាងខ្លាំង ទីប្រឹក្សា​ដ៏មានបញ្ញា​របស់​ផារ៉ោន​ផ្ដល់​សេចក្ដីប្រឹក្សា​ល្ងង់ខ្លៅ​។ តើ​អ្នករាល់គ្នា​អាច​ទូល​ទៅ​ផារ៉ោន​យ៉ាងដូចម្ដេច​ថា​៖ “ខ្ញុំព្រះបាទ​ជា​កូនចៅ​អ្នកប្រាជ្ញ គឺជា​កូនចៅ​ស្ដេច​ពីបុរាណ”?