Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 105:23 - ព្រះគម្ពីរខ្មែរសាកល

23 បន្ទាប់មក អ៊ីស្រាអែល​បាន​មក​ដល់​អេហ្ស៊ីប យ៉ាកុប​បាន​រស់នៅបណ្ដោះអាសន្ន​ក្នុង​ដែនដី​របស់​ហាំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ៙ ពេល​នោះ អ៊ីស្រាអែល​ក៏​ចូល​មក ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​រស់​នៅ ក្នុង​ស្រុក​អេស៊ីប កូន​ចៅ​របស់​លោក​យ៉ាកុប​ស្នាក់​អាស្រ័យ នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ឯ​អ៊ីស្រាអែល​ក៏​ចូល​មក​ក្នុង​ស្រុក​អេស៊ីព្ទ​ដែរ គឺ​យ៉ាកុប​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​ហាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពេល​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​រស់​នៅ ក្នុង​ស្រុក​អេស៊ីប កូន​ចៅ​របស់​យ៉ាកកូប​ស្នាក់​អាស្រ័យ នៅ​លើ​ទឹក​ដី​របស់​កូន​ចៅ​លោក​ហាំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 105:23
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូនប្រុស​របស់​ហាំ មាន​គូស មីសរ៉ែម ពូត និង​កាណាន​។


យ៉ាកុប​រស់នៅ​ក្នុង​ដែនដី​អេហ្ស៊ីប​បាន​ដប់ប្រាំពីរ​ឆ្នាំ ហើយ​ថ្ងៃអាយុ​នៃ​ជីវិត​របស់​យ៉ាកុប គឺ​មួយរយសែសិបប្រាំពីរ​ឆ្នាំ​។


លោកទាំងពីរ​បាន​សម្ដែង​ទីសម្គាល់​របស់ព្រះអង្គ​ក្នុងចំណោម​ជនជាតិអេហ្ស៊ីប និង​ការអស្ចារ្យ​នៅ​ដែនដី​របស់​ហាំ​។


គឺ​កិច្ចការដ៏អស្ចារ្យ​ដែលធ្វើ​នៅ​ដែនដី​របស់​ហាំ និង​កិច្ចការដែល​គួរឲ្យស្ញែងខ្លាច​នៅ​សមុទ្រ​ក្រហម​។


ព្រះអង្គ​បាន​វាយសម្លាប់​អស់ទាំង​កូនច្បង​នៅ​អេហ្ស៊ីប ជា​ផលដំបូង​នៃ​កម្លាំង​ក្នុង​រោង​របស់​ហាំ​។


ព្រះ​នៃ​ជនជាតិ​អ៊ីស្រាអែល​នេះ បាន​ជ្រើសរើស​ដូនតា​របស់យើង ហើយ​ព្រះអង្គ​បាន​លើកតម្កើង​ជនជាតិ​នេះ កាល​ដែល​ពួកគេ​រស់នៅបណ្ដោះអាសន្ន​នៅ​ដែនដី​អេហ្ស៊ីប រួច​ព្រះអង្គ​បាន​នាំ​ពួកគេ​ចេញ​ពី​ស្រុកនោះ​ដោយ​ព្រះហស្ត​ដ៏មានអំណាច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម