ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 105:13 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​ដើរសាត់អណ្ដែត​ពី​ប្រជាជាតិ​មួយ​ទៅ​ប្រជាជាតិ​មួយ ពី​អាណាចក្រ​មួយ​ទៅ​សាសន៍​ផ្សេងទៀត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ធ្វើ​ដំណើ​រ​ចុះ​ឡើង ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ហើយ​ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ជា​អ្នក​ដើរ​ចុះ​ឡើង ពី​នគរ​១​ទៅ​នគរ​១ ហើយ​ពី​ស្រុក​១​ទៅ​ដល់​សាសន៍​១​ទៀត

សូមមើលជំពូក

អាល់គីតាប

គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។

សូមមើលជំពូក



ទំនុកតម្កើង 105:13
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រានោះ មាន​ទុរ្ភិក្ស​នៅក្នុង​ស្រុក​នោះ​។ អាប់រ៉ាម​ក៏​ចុះទៅ​អេហ្ស៊ីប​ដើម្បី​រស់នៅបណ្ដោះអាសន្ន​នៅ​ទីនោះ ពីព្រោះ​ទុរ្ភិក្ស​នៅ​ស្រុក​នោះ​ធ្ងន់ធ្ងរ​ណាស់​។


បន្ទាប់មក អាប់រ៉ាម​ក៏​បន្តដំណើរ​ទៅ​ណេកិប​។


ព្រះអង្គ​បាន​រាប់ទុក​នូវ​ការសាត់អណ្ដែត​របស់ទូលបង្គំ​ហើយ​; សូម​ប្រមូល​ទឹកភ្នែក​របស់ទូលបង្គំ​ទុក​ក្នុង​ថង់ស្បែក​របស់ព្រះអង្គ​ផង​! តើ​វា​មិន​មាន​នៅក្នុង​បញ្ជី​របស់ព្រះអង្គ​ទេ​ឬ​?


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ ក្រោយពី​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ​សម្រាប់​សិរីរុងរឿង​របស់ព្រះអង្គ គឺឲ្យទៅ​ឯ​បណ្ដា​ប្រជាជាតិ​ដែល​ប្លន់​អ្នករាល់គ្នា ដ្បិត​អ្នកណាដែល​ប៉ះពាល់​អ្នករាល់គ្នា គឺ​បាន​ប៉ះពាល់​ប្រស្រី​ព្រះនេត្រ​របស់ព្រះអង្គ​ហើយ​។