ទំនុកតម្កើង 104:9 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានដាក់ព្រំប្រទល់ មិនឲ្យវាហូររំលងបាន ដើម្បីកុំឲ្យវាត្រឡប់មកគ្របលើផែនដីវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានដាក់ព្រំប្រទល់ កុំឲ្យទឹកហូររំលង ដើម្បីកុំឲ្យឡើងលិចផែនដីទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានកម្រិតព្រំប្រទល់ទឹកទាំងនោះ ដើម្បីកុំឲ្យវាលិចផែនដីបានទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានដាក់ព្រំខណ្ឌ មិនឲ្យទឹកហូររំលងឡើយ ដើម្បីកុំឲ្យឡើងលិចផែនដីទៀត អាល់គីតាប ទ្រង់បានកំរិតព្រំប្រទល់ទឹកទាំងនោះ ដើម្បីកុំឲ្យវាលិចផែនដីបានទៀត។ |
“ដ្បិតការនេះដូចជាទឹកជំនន់នៅគ្រាណូអេដល់យើង គឺដូចដែលយើងបានស្បថថា ទឹកជំនន់នៅគ្រាណូអេនឹងមិនគ្របលើផែនដីទៀតយ៉ាងណា យើងក៏បានស្បថថា យើងនឹងមិនខឹងនឹងអ្នក ឬស្ដីបន្ទោសអ្នកយ៉ាងនោះដែរ។