Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 104:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះអង្គ​បាន​កម្រិត​ព្រំ‌ប្រទល់​ទឹក​ទាំង​នោះ ដើម្បី​កុំ​ឲ្យ​វា​លិច​ផែនដី​បាន​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ព្រះអង្គ​បាន​ដាក់​ព្រំប្រទល់ មិនឲ្យ​វា​ហូររំលង​បាន ដើម្បី​កុំឲ្យ​វា​ត្រឡប់មក​គ្របលើ​ផែនដី​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ព្រះ‌អង្គ​បាន​ដាក់​ព្រំ​ប្រទល់ កុំ​ឲ្យ​ទឹក​ហូរ​រំលង ដើម្បី​កុំ​ឲ្យ​ឡើង​លិច​ផែនដី​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ទ្រង់​បាន​ដាក់​ព្រំ‌ខណ្ឌ មិន​ឲ្យ​ទឹក​ហូរ​រំលង​ឡើយ ដើម្បី​កុំ​ឲ្យ​ឡើង​លិច​ផែនដី​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ទ្រង់​បាន​កំរិត​ព្រំ‌ប្រទល់​ទឹក​ទាំង​នោះ ដើម្បី​កុំ​ឲ្យ​វា​លិច​ផែនដី​បាន​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 104:9
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​គូស​រង្វង់​មួយ​នៅ​លើ​ផ្ទៃ​ទឹក ត្រង់​ព្រំ‌ប្រទល់​រវាង​ពន្លឺ និង​ងងឹត។


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ មក​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ ព្រះអង្គ​បាន​បង្ឃាំង​មហា​សមុទ្រ ឲ្យ​នៅ​មួយ​កន្លែង។


កាល​ពី​ជំនាន់​លោក​ណូអេ យើង​បាន​សន្យា​យ៉ាង​ម៉ឹង‌ម៉ាត់​ថា លែង​ឲ្យ​ទឹក​ជន់​លិច​ផែនដី​ម្ដង​ទៀត ឥឡូវ​នេះ ក៏​ដូច្នោះ​ដែរ យើង​សន្យា​ថា លែង​ខឹង លែង​គំរាម​អ្នក​ទៀត​ហើយ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រ នៅ​ចំពោះ​មុខ​យើង​ទេ​ឬ? យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជានិច្ច សម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បាន ទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណា ក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម