ទំនុកតម្កើង 104:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ទ្រង់បានដាក់ព្រំខណ្ឌ មិនឲ្យទឹកហូររំលងឡើយ ដើម្បីកុំឲ្យឡើងលិចផែនដីទៀត សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ព្រះអង្គបានដាក់ព្រំប្រទល់ មិនឲ្យវាហូររំលងបាន ដើម្បីកុំឲ្យវាត្រឡប់មកគ្របលើផែនដីវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ព្រះអង្គបានដាក់ព្រំប្រទល់ កុំឲ្យទឹកហូររំលង ដើម្បីកុំឲ្យឡើងលិចផែនដីទៀត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះអង្គបានកម្រិតព្រំប្រទល់ទឹកទាំងនោះ ដើម្បីកុំឲ្យវាលិចផែនដីបានទៀត។ សូមមើលជំពូកអាល់គីតាប9 ទ្រង់បានកំរិតព្រំប្រទល់ទឹកទាំងនោះ ដើម្បីកុំឲ្យវាលិចផែនដីបានទៀត។ សូមមើលជំពូក |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា តើឯងរាល់គ្នាមិនកោតខ្លាចដល់អញទេឬ តើឯងរាល់គ្នាមិនញាប់ញ័រនៅចំពោះអញទេឬអី ដែលអញបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តដ៏នៅជានិច្ច ដើម្បីមិនឲ្យហូររំលងឡើយ ហើយទោះបើរលកបោកមាត់ច្រាំងគង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា គង់តែនឹងហូររំលងមិនបានដែរ