ទំនុកតម្កើង 104:3 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គដាក់ធ្នឹមបន្ទប់ខាងលើរបស់ព្រះអង្គលើផ្ទៃទឹក ហើយយកពពកធ្វើជារទេះចម្បាំងរបស់ព្រះអង្គ ក៏យាងនៅលើស្លាបនៃខ្យល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចាក់ធ្នឹមព្រះដំណាក់របស់ព្រះអង្គ លើជលសា ព្រះអង្គយកពពកធ្វើជារាជរថរបស់ព្រះអង្គ ហើយព្រះអង្គយាងលើស្លាបនៃខ្យល់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានសង់ព្រះដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ព្រះអង្គយកពពកធ្វើជាព្រះរាជរថ ព្រះអង្គប្រើវាយោធ្វើជាជំនិះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ដាក់ឫសដំណាក់ទ្រង់នៅក្នុងទឹក ក៏យកពពកធ្វើជារថរបស់ទ្រង់ ហើយទ្រង់យាងលើស្លាបខ្យល់ អាល់គីតាប ទ្រង់បានសង់ដំណាក់ខ្ពស់ លើសផ្ទៃមេឃទៅទៀត ទ្រង់យកពពកធ្វើជារទេះ ទ្រង់ប្រើវាយោធ្វើជាជំនិះ។ |
នេះជាទំនាយស្ដីអំពីអេហ្ស៊ីប: មើល៍! ព្រះយេហូវ៉ានឹងគង់លើពពកដ៏លឿន យាងមកអេហ្ស៊ីប។ បណ្ដារូបបដិមាករឥតប្រយោជន៍របស់អេហ្ស៊ីបនឹងញាប់ញ័រនៅចំពោះព្រះអង្គ ហើយចិត្តរបស់ជនជាតិអេហ្ស៊ីបនឹងរលាយនៅក្នុងខ្លួនគេ។
ព្រះយេស៊ូវមានបន្ទូលនឹងលោកថា៖“គឺលោកនិយាយទេ។ លើសពីនេះទៅទៀត ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះដ៏មានព្រះចេស្ដាព្រមទាំងមកក្នុងពពកលើមេឃ”។
“មើល៍! ព្រះអង្គយាងមកក្នុងពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ គឺសូម្បីតែពួកអ្នកដែលចាក់ទម្លុះព្រះអង្គ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូងដោយព្រោះព្រះអង្គ”។ មែនហើយ អាម៉ែន។