ទំនុកតម្កើង 104:12 - ព្រះគម្ពីរខ្មែរសាកល បក្សាបក្សីនៅលើអាកាសរស់នៅក្បែរផ្លូវទឹកទាំងនោះ ហើយបន្លឺសំឡេងនៅតាមមែកឈើ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បក្សាបក្សីហើរលើអាកាសធ្វើសម្បុក នៅក្បែរផ្លូវទឹកទាំងនោះ ហើយនាំគ្នាស្រែកខ្ញៀវខ្ញារនៅលើមែកព្រឹក្សា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសត្វហើរលើអាកាសធ្វើសំបុក តាមផ្លូវទឹកទាំងនោះ ហើយកញ្ជ្រៀវលេងនៅលើមែកឈើ អាល់គីតាប បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។ |
យើងស្គាល់បក្សាបក្សីទាំងអស់ដែលនៅតាមភ្នំ ហើយសត្វនានានៅតាមទីវាលក៏ជារបស់យើងដែរ។
ព្រះយេហូវ៉ានៃពលបរិវារអើយ ព្រះមហាក្សត្រនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! នៅក្បែរអាសនារបស់ព្រះអង្គ សូម្បីតែចាបក៏រកបានលំនៅ ហើយត្រចៀកកាំក៏រកបានសម្បុកសម្រាប់ខ្លួនវា ដែលវាដាក់កូនវាដែរ។
ចូរសម្លឹងមើលទៅបក្សាបក្សីនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ហើយក៏មិនប្រមូលដាក់ក្នុងជង្រុកដែរ ប៉ុន្តែព្រះបិតាសួគ៌របស់អ្នករាល់គ្នា ទ្រង់ចិញ្ចឹមពួកវា។ តើអ្នករាល់គ្នាមិនមានតម្លៃលើសជាងពួកវាទេឬ?
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“កញ្ជ្រោងមានរូង ហើយបក្សាបក្សីនៅលើអាកាសក៏មានសម្បុកដែរ រីឯកូនមនុស្សវិញ គ្មានកន្លែងកើយក្បាលឡើយ”។