រីឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់របស់ព្រះអង្គ ដោយភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ដោយការកោតខ្លាចព្រះអង្គ។
ទំនុកតម្កើង 101:7 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលប្រព្រឹត្តល្បិចកលនឹងមិនស្នាក់នៅក្នុងផ្ទះរបស់ទូលបង្គំទេ អ្នកដែលនិយាយមុសានឹងមិនឈរនៅចំពោះភ្នែករបស់ទូលបង្គំឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ អ្នកណាដែលប្រព្រឹត្តដោយអំពើបោកបញ្ឆោត អ្នកនោះមិនអាចនៅក្នុងផ្ទះទូលបង្គំបានឡើយ អ្នកណាដែលនិយាយកុហក ក៏មិនអាចធន់នៅមុខទូលបង្គំបានដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមនុស្សបោកប្រាស់វិញ ទូលបង្គំមិនអនុញ្ញាត ឲ្យរស់នៅក្នុងផ្ទះទូលបង្គំឡើយ ហើយអ្នកនិយាយកុហក ក៏មិនអាចនៅជិតទូលបង្គំបានដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលប្រព្រឹត្តដោយភូតភរ នោះនឹងនៅក្នុងផ្ទះទូលបង្គំមិនបាន អ្នកណាដែលពោលកុហកក៏មិនធន់នៅចំពោះមុខទូលបង្គំដែរ អាល់គីតាប រីឯមនុស្សបោកប្រាស់វិញ ខ្ញុំមិនអនុញ្ញាត ឲ្យរស់នៅក្នុងផ្ទះខ្ញុំឡើយ ហើយអ្នកនិយាយកុហក ក៏មិនអាចនៅជិតខ្ញុំបានដែរ។ |
រីឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់របស់ព្រះអង្គ ដោយភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ដោយការកោតខ្លាចព្រះអង្គ។
អ្នកដែលប្រព្រឹត្តល្បិចកលអើយ អណ្ដាតរបស់អ្នកគិតគូរសេចក្ដីអន្តរាយ ដូចកាំបិតកោរដែលសំលៀង!
ប្រសិនបើមេគ្រប់គ្រងយកចិត្តទុកដាក់នឹងពាក្យភូតភរ អ្នកបម្រើទាំងអស់របស់គាត់នឹងទៅជាមនុស្សអាក្រក់។
ដើម្បីទទួលចំណែកក្នុងការងារបម្រើនេះ និងមុខងារជាសាវ័ក ដែលយូដាសបានបោះបង់ចោលដើម្បីទៅកន្លែងរបស់ខ្លួន”។