នៅពេលខ្ញុំបង្ហូរព្រលឹងរបស់ខ្ញុំចេញ ខ្ញុំនឹកចាំសេចក្ដីទាំងនេះ គឺរបៀបដែលខ្ញុំបានទៅជាមួយមនុស្សច្រើនសន្ធឹក ហើយនាំពួកគេទៅដំណាក់របស់ព្រះ ដោយមានសំឡេងនៃសម្រែកហ៊ោសប្បាយ និងការអរព្រះគុណរបស់ហ្វូងមនុស្សដែលកាន់ពិធីបុណ្យ។
ទំនុកតម្កើង 100:2 - ព្រះគម្ពីរខ្មែរសាកល ចូរបម្រើព្រះយេហូវ៉ាដោយអំណរ ចូរមកនៅចំពោះព្រះអង្គដោយការច្រៀងដ៏សប្បាយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកក្នុងព្រះវត្តមានព្រះអង្គ ដោយច្រៀងចម្រៀងចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកនៅចំពោះទ្រង់ ដោយច្រៀងចំរៀងចុះ អាល់គីតាប ចូរគោរពបម្រើអុលឡោះតាអាឡាដោយចិត្តរីករាយ ចូរនាំគ្នាចូលមកជិតទ្រង់ ដោយច្រៀងយ៉ាងសប្បាយ! |
នៅពេលខ្ញុំបង្ហូរព្រលឹងរបស់ខ្ញុំចេញ ខ្ញុំនឹកចាំសេចក្ដីទាំងនេះ គឺរបៀបដែលខ្ញុំបានទៅជាមួយមនុស្សច្រើនសន្ធឹក ហើយនាំពួកគេទៅដំណាក់របស់ព្រះ ដោយមានសំឡេងនៃសម្រែកហ៊ោសប្បាយ និងការអរព្រះគុណរបស់ហ្វូងមនុស្សដែលកាន់ពិធីបុណ្យ។
នៅពេលទូលបង្គំច្រៀងសរសើរតម្កើងព្រះអង្គ បបូរមាត់របស់ទូលបង្គំនឹងស្រែកហ៊ោសប្បាយ; ព្រលឹងរបស់ទូលបង្គំដែលព្រះអង្គបានប្រោសលោះ ក៏នឹងស្រែកហ៊ោសប្បាយដែរ។
យើងនាំគ្នាចូលមកនៅចំពោះព្រះអង្គដោយការអរព្រះគុណ យើងនាំគ្នាស្រែកហ៊ោសប្បាយទៅកាន់ព្រះអង្គដោយបទសរសើរ;