ទំនុកតម្កើង 100:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកនៅចំពោះទ្រង់ ដោយច្រៀងចំរៀងចុះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ចូរបម្រើព្រះយេហូវ៉ាដោយអំណរ ចូរមកនៅចំពោះព្រះអង្គដោយការច្រៀងដ៏សប្បាយ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ដោយអរសប្បាយ ឲ្យចូលមកក្នុងព្រះវត្តមានព្រះអង្គ ដោយច្រៀងចម្រៀងចុះ! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ចូរគោរពបម្រើព្រះអម្ចាស់ដោយចិត្តរីករាយ ចូរនាំគ្នាចូលមកជិតព្រះអង្គ ដោយច្រៀងយ៉ាងសប្បាយ! សូមមើលជំពូកអាល់គីតាប2 ចូរគោរពបម្រើអុលឡោះតាអាឡាដោយចិត្តរីករាយ ចូរនាំគ្នាចូលមកជិតទ្រង់ ដោយច្រៀងយ៉ាងសប្បាយ! សូមមើលជំពូក |
ហេសេគាទ្រង់ក៏តាំងវេនពួកសង្ឃ នឹងពួកលេវីតាមផ្នែកពួកគេ គឺគ្រប់គ្នាតាមការងារដែលខ្លួនត្រូវធ្វើ ទាំងពួកសង្ឃ នឹងពួកលេវីដែរ ដើម្បីឲ្យបានថ្វាយដង្វាយដុត ដង្វាយមេត្រី ហើយធ្វើការងារផ្សេងៗ ព្រមទាំងពោលពាក្យអរព្រះគុណ នឹងពាក្យសរសើរ នៅត្រង់អស់ទាំងទ្វារទីលំនៅនៃព្រះយេហូវ៉ា
ហើយឯង នឹងកូនប្រុសកូនស្រីឯង ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះនៃឯង ព្រមទាំងបាវប្រុសបាវស្រីឯង នឹងពួកលេវីដែលនៅទីក្រុងឯង ហើយនឹងពួកអ្នកដទៃ ពួកកំព្រា នឹងពួកស្រីមេម៉ាយ ដែលនៅជាមួយនឹងឯងទាំងអស់គ្នាផង នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់តាំងព្រះនាមទ្រង់