ទីតុស 3:4 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិរបស់ព្រះដែលជាព្រះសង្គ្រោះនៃយើងបានលេចមក Khmer Christian Bible ប៉ុន្ដែនៅពេលដែលសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់ ជាព្រះអង្គសង្គ្រោះនៃយើង និងសេចក្ដីស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សបានលេចមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ កាលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ព្រះ ជាព្រះសង្គ្រោះនៃយើងបានលេចមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើង សម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលសេចក្ដីសប្បុរសរបស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងសេចក្ដីស្រឡាញ់របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ អាល់គីតាប ក៏ប៉ុន្ដែ នៅពេលដែលអុលឡោះជាម្ចាស់សង្រ្គោះនៃយើងសំដែងចិត្តសប្បុរស និងចិត្តស្រឡាញ់ចំពោះមនុស្សលោក |
ឬមួយក៏អ្នកមើលងាយភាពបរិបូរនៃសេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដោយមិនយល់ថា ព្រះហឫទ័យសប្បុរសរបស់ព្រះ គឺដើម្បីនាំអ្នកទៅដល់ការកែប្រែចិត្តទេឬ?
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ ស្របតាមបទបញ្ជារបស់ព្រះដែលជាព្រះសង្គ្រោះនៃយើង និងរបស់ព្រះគ្រីស្ទយេស៊ូវដែលជាសេចក្ដីសង្ឃឹមរបស់យើង
នេះជាហេតុដែលយើងធ្វើការនឿយហត់ ទាំងតស៊ូ ពីព្រោះយើងបានសង្ឃឹមលើព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះនៃមនុស្សទាំងអស់ ជាពិសេសអ្នកជឿ។
រីឯឥឡូវនេះ ត្រូវបានសម្ដែងតាមរយៈការលេចមករបស់ព្រះគ្រីស្ទយេស៊ូវព្រះសង្គ្រោះនៃយើង ដែលបំផ្លាញសេចក្ដីស្លាប់ ហើយបង្ហាញឲ្យឃើញច្បាស់នូវជីវិត និងអមតភាព តាមរយៈដំណឹងល្អ។
នៅពេលកំណត់ ព្រះបានសម្ដែងព្រះបន្ទូលរបស់ព្រះអង្គ តាមរយៈការប្រកាសដែលខ្ញុំត្រូវបានផ្ទុកផ្ដាក់តាមបញ្ជារបស់ព្រះ ជាព្រះសង្គ្រោះនៃយើង។
បើមិនដូច្នោះទេ ព្រះអង្គត្រូវតែរងទុក្ខជាច្រើនលើកច្រើនសា តាំងពីកំណើតនៃពិភពលោកមកម្ល៉េះ។ ប៉ុន្តែឥឡូវនេះ ព្រះអង្គបានលេចមកតែម្ដងគត់នៅគ្រាចុងបញ្ចប់ ដើម្បីដកយកបាបចេញតាមរយៈយញ្ញបូជា គឺអង្គទ្រង់។