ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 9:14 - ព្រះគម្ពីរខ្មែរសាកល

ដោយហេតុនេះ ព្រះយេហូវ៉ា​បាន​ត្រៀមទុក​មហន្តរាយ​នោះ ហើយ​ឲ្យ​វា​ធ្លាក់មក​លើ​យើងខ្ញុំ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ទ្រង់​សុចរិតយុត្តិធម៌​ក្នុង​គ្រប់ទាំង​កិច្ចការ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ ប៉ុន្តែ​យើងខ្ញុំ​មិន​បាន​ស្ដាប់តាម​ព្រះសូរសៀង​របស់ព្រះអង្គ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​រវាំង​មើល ហើយ​បាន​នាំ​អំពើ​អាក្រក់​នេះ​ទម្លាក់​មក​លើ​យើង​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​សុចរិត​ក្នុង​គ្រប់​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ តែ​យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មិន​រារែក​នឹង​ដាក់​ទោស​យើង​ខ្ញុំ​ទេ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​សុចរិត​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តែ​យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​រវាំង​មើល​អំពើ​អាក្រក់​នោះ ក៏​បាន​ទំលាក់​មក​លើ​យើង​ខ្ញុំ​វិញ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​សុចរិត​ក្នុង​គ្រប់​ទាំង​ការ​ដែល​ទ្រង់​ធ្វើ តែ​យើង​ខ្ញុំ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់​ឡើយ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មិន​រា‌រែក​នឹង​ដាក់​ទោស​យើង​ខ្ញុំ​ទេ ដ្បិតអុលឡោះ‌តាអាឡាជា​ម្ចាស់នៃ​យើង​ខ្ញុំ ទ្រង់​សុចរិត​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ តែ​យើង​ខ្ញុំ​ពុំ​បាន​ស្ដាប់​បន្ទូល​របស់​ទ្រង់​ឡើយ។

សូមមើលជំពូក



ដានី‌យ៉ែល 9:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្នាព្រះហស្ត​របស់ព្រះអង្គ​គឺ​សេចក្ដីពិត និង​សេចក្ដីយុត្តិធម៌​; គ្រប់ទាំង​ច្បាប់តម្រា​របស់ព្រះអង្គ​គួរឲ្យទុកចិត្ត​។


ព្រះយេហូវ៉ា​មានព្រះគុណ ហើយ​សុចរិតយុត្តិធម៌ ព្រះ​របស់យើង​មានសេចក្ដីអាណិតមេត្តា​។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ច្បាប់​របស់ព្រះអង្គ​ក៏​ទៀងត្រង់​។


ឱ​ព្រះ​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ សូម​រំដោះ​ទូលបង្គំ​ពី​ការបង្ហូរឈាម​ផង នោះ​អណ្ដាត​របស់ទូលបង្គំ​នឹង​ច្រៀងដោយអំណរ អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។


លុះ​ផុត​ថ្ងៃ​ទាំងនោះ យើង នេប៊ូក្នេសា បាន​ងើបភ្នែកឡើង​ទៅ​លើមេឃ នោះ​វិចារណញ្ញាណ​របស់យើង​ក៏​ត្រឡប់​មក​យើង​វិញ ហើយ​យើង​បាន​ថ្វាយពរ​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​សរសើរតម្កើង ហើយ​ថ្វាយសិរីរុងរឿង​ដល់​ព្រះ​ដ៏មានព្រះជន្មរស់​អស់កល្ប​ផង ដ្បិត​រាជ្យអំណាច​របស់ព្រះអង្គ​ជា​រាជ្យអំណាច​ដ៏អស់កល្ប ហើយ​អាណាចក្រ​របស់ព្រះអង្គ​នៅ​ពីជំនាន់មួយទៅជំនាន់មួយ​!


“ព្រះអម្ចាស់​អើយ សេចក្ដីសុចរិតយុត្តិធម៌​ជារបស់​ព្រះអង្គ រីឯ​យើងខ្ញុំ​វិញ ដូច​សព្វថ្ងៃនេះ ការអាម៉ាស់មុខយ៉ាងខ្លាំង​ជារបស់​យើងខ្ញុំ គឺ​ជារបស់​មនុស្ស​នៃ​យូដា របស់​អ្នកដែល​រស់នៅ​យេរូសាឡិម និង​របស់​អ៊ីស្រាអែល​ទាំងមូល ដែល​នៅជិត​នៅឆ្ងាយ នៅក្នុង​អស់ទាំង​ស្រុក​ដែល​ព្រះអង្គ​បាន​បណ្ដេញ​ពួកគេ​ទៅ​នោះ ដោយព្រោះ​អំពើក្បត់​របស់ពួកគេ​ដែល​ពួកគេ​បាន​ក្បត់​នឹង​ព្រះអង្គ​។