Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 116:5 - ព្រះគម្ពីរខ្មែរសាកល

5 ព្រះយេហូវ៉ា​មានព្រះគុណ ហើយ​សុចរិតយុត្តិធម៌ ព្រះ​របស់យើង​មានសេចក្ដីអាណិតមេត្តា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ៙ ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ ប្រណី​សន្ដោស ហើយ​សុចរិត ព្រះ​នៃ​យើង​ប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌អម្ចាស់​តែងតែ​ប្រណី​សន្ដោស ព្រះអង្គ​សុចរិត ព្រះ​របស់​យើង​ប្រកប​ដោយ​ព្រះ‌ហឫទ័យ អាណិត​មេត្តា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌យេហូវ៉ា​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​សុចរិត អើ ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​មាន​សេចក្ដី​អាណិត‌អាសូរ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ‌តាអាឡា​តែងតែ​ប្រណី​សន្ដោស ទ្រង់​សុចរិត អុលឡោះ​ជា​ម្ចាស់​របស់​យើង​ប្រកប​ដោយ​ចិត្ត អាណិត​មេត្តា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 116:5
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានសេចក្ដីមេត្តាករុណា និង​មានព្រះគុណ ក៏​យឺត​នឹង​ខឹង ហើយ​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏លើសលប់​។


ពន្លឺ​រះឡើង​នៅក្នុង​សេចក្ដីងងឹត​សម្រាប់​មនុស្ស​ទៀងត្រង់​; គេ​សប្បុរស មេត្តាករុណា និង​សុចរិត​។


មិនមែន​ដល់​យើងខ្ញុំ​ឡើយ ព្រះយេហូវ៉ា​អើយ មិនមែន​ដល់​យើងខ្ញុំ​ឡើយ គឺ​ដល់​ព្រះនាម​របស់ព្រះអង្គ​វិញ ដែល​ត្រូវ​ថ្វាយ​សិរីរុងរឿង ដោយព្រោះ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ និង​ដោយព្រោះ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​!


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ច្បាប់​របស់ព្រះអង្គ​ក៏​ទៀងត្រង់​។


ព្រះយេហូវ៉ា​ទ្រង់​សុចរិតយុត្តិធម៌​ក្នុង​អស់ទាំង​ផ្លូវ​របស់ព្រះអង្គ ហើយ​ពិតត្រង់​ក្នុង​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​។


ប៉ុន្តែ​ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏មានសេចក្ដីមេត្តាករុណា និង​មានព្រះគុណ ក៏​យឺត​នឹង​ខឹង ហើយ​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ដ៏លើសលប់​!


ដ្បិត​ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ព្រះអង្គ​ទ្រង់​ល្អ ហើយ​ប្រុងនឹងលើកលែងទោស​; ព្រះអង្គទ្រង់​មាន​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដ៏លើសលប់​ដល់​អស់អ្នក​ដែល​ស្រែកហៅ​ព្រះអង្គ​!


ចូរ​ចូលមកជិត ហើយ​ប្រកាស​ចុះ​! មែនហើយ ចូរ​ប្រឹក្សា​គ្នា​ចុះ​! តើ​នរណា​បាន​តំណាល​ការនេះ​ឲ្យស្ដាប់​តាំងពីបុរាណមក​? តើ​នរណា​បាន​ប្រកាស​ការនេះ​តាំងពីដើមមក​? តើ​មិនមែន​យើង​ជា​យេហូវ៉ា​ទេ​ឬ​? គ្មាន​ព្រះ​ណា​ទៀត​ក្រៅពី​យើង​ឡើយ ដែលជា​ព្រះ​ដ៏សុចរិតយុត្តិធម៌ និង​ជា​ព្រះសង្គ្រោះ​; ក្រៅពី​យើង គ្មានអ្នកណាឡើយ​។


ដោយហេតុនេះ ព្រះយេហូវ៉ា​បាន​ត្រៀមទុក​មហន្តរាយ​នោះ ហើយ​ឲ្យ​វា​ធ្លាក់មក​លើ​យើងខ្ញុំ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ទ្រង់​សុចរិតយុត្តិធម៌​ក្នុង​គ្រប់ទាំង​កិច្ចការ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ ប៉ុន្តែ​យើងខ្ញុំ​មិន​បាន​ស្ដាប់តាម​ព្រះសូរសៀង​របស់ព្រះអង្គ​ឡើយ​។


“ព្រះអម្ចាស់​អើយ សេចក្ដីសុចរិតយុត្តិធម៌​ជារបស់​ព្រះអង្គ រីឯ​យើងខ្ញុំ​វិញ ដូច​សព្វថ្ងៃនេះ ការអាម៉ាស់មុខយ៉ាងខ្លាំង​ជារបស់​យើងខ្ញុំ គឺ​ជារបស់​មនុស្ស​នៃ​យូដា របស់​អ្នកដែល​រស់នៅ​យេរូសាឡិម និង​របស់​អ៊ីស្រាអែល​ទាំងមូល ដែល​នៅជិត​នៅឆ្ងាយ នៅក្នុង​អស់ទាំង​ស្រុក​ដែល​ព្រះអង្គ​បាន​បណ្ដេញ​ពួកគេ​ទៅ​នោះ ដោយព្រោះ​អំពើក្បត់​របស់ពួកគេ​ដែល​ពួកគេ​បាន​ក្បត់​នឹង​ព្រះអង្គ​។


សេចក្ដីមេត្តា និង​ការលើកលែងទោស​ជារបស់​ព្រះអម្ចាស់​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ទោះបីជា​យើងខ្ញុំ​បាន​បះបោរ​នឹង​ព្រះអង្គ


ប៉ុន្តែ​ដោយព្រោះ​សេចក្ដីស្រឡាញ់​យ៉ាងខ្លាំង​ដែល​ព្រះអង្គ​បាន​ស្រឡាញ់​យើង ព្រះ​ដែល​ប្រកបដោយ​សេចក្ដីមេត្តា​ដ៏បរិបូរ


ហើយ​ព្រះគុណ​របស់​ព្រះអម្ចាស់​នៃយើង បាន​កើនឡើងយ៉ាងសម្បូរហូរហៀរ ជាមួយនឹង​ជំនឿ និង​សេចក្ដីស្រឡាញ់ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ប្រសិនបើ​យើង​សារភាព​បាប​របស់យើង នោះដោយសារ​ព្រះអង្គ​ទ្រង់​ស្មោះត្រង់ និង​សុចរិតយុត្តិធម៌ ដូច្នេះ​ព្រះអង្គ​នឹង​លើកលែងទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​សេចក្ដីទុច្ចរិត​ទាំងអស់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម