Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:7 - ព្រះគម្ពីរខ្មែរសាកល

7 “ព្រះអម្ចាស់​អើយ សេចក្ដីសុចរិតយុត្តិធម៌​ជារបស់​ព្រះអង្គ រីឯ​យើងខ្ញុំ​វិញ ដូច​សព្វថ្ងៃនេះ ការអាម៉ាស់មុខយ៉ាងខ្លាំង​ជារបស់​យើងខ្ញុំ គឺ​ជារបស់​មនុស្ស​នៃ​យូដា របស់​អ្នកដែល​រស់នៅ​យេរូសាឡិម និង​របស់​អ៊ីស្រាអែល​ទាំងមូល ដែល​នៅជិត​នៅឆ្ងាយ នៅក្នុង​អស់ទាំង​ស្រុក​ដែល​ព្រះអង្គ​បាន​បណ្ដេញ​ពួកគេ​ទៅ​នោះ ដោយព្រោះ​អំពើក្បត់​របស់ពួកគេ​ដែល​ពួកគេ​បាន​ក្បត់​នឹង​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សុចរិត​ជា​របស់​ព្រះ‌អង្គ តែ​ចំពោះ​យើង​ខ្ញុំវិញ ដូច​សព្វ​ថ្ងៃនេះ មាន​តែ​សេចក្ដី​អាម៉ាស់​មុខ គឺ​ទាំង​អ្នក​ស្រុក​យូដា អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដែល​នៅ​ជិត​នៅ​ឆ្ងាយ គឺ​នៅ​អស់​ទាំង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​បណ្តេញ​គេទៅ ព្រោះ​តែ​អំពើ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បពិត្រ​ព្រះ‌អម្ចាស់! មាន​តែ​ព្រះអង្គ​ទេ​ដែល​សុចរិត រីឯ​យើង​ខ្ញុំ សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​ដែល​ព្រះអង្គ​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​ទាំង​ប៉ុន្មាន ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឱ​ព្រះ‌អម្ចាស់​អើយ សេចក្ដី​សុចរិត​ជា​របស់​ផង​ទ្រង់​ហើយ តែ​ខាង​យើង​ខ្ញុំ មាន​តែ​សេចក្ដី​ជ្រប់​មុខ​វិញ ដូច​ជា​សព្វ​ថ្ងៃ​នេះ គឺ​ទាំង​ពួក​មនុស្ស​នៅ​ស្រុក​យូដា ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា ដែល​នៅ​ជិត​នៅ​ឆ្ងាយ នៅ​ក្នុង​អស់​ទាំង​ប្រទេស​ដែល​ទ្រង់​បាន​បណ្តេញ​គេ ដោយ​ព្រោះ​អំពើ​រំលង ដែល​គេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ទ្រង់​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អុលឡោះ‌តាអាឡា​អើយ! មាន​តែ​ទ្រង់​ទេ​ដែល​សុចរិត រីឯ​យើង​ខ្ញុំ សព្វ​ថ្ងៃ​នេះ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ទាំង​អ្នក​នៅ​ជិត និង​អ្នក​នៅ​ឆ្ងាយ​ដែល​ទ្រង់​បណ្ដេញ​ឲ្យ​ទៅ​រស់​នៅ​តាម​ស្រុក​ទាំង​ប៉ុន្មាន ព្រោះ​តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​ទ្រង់។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:7
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ច្បាប់​របស់ព្រះអង្គ​ក៏​ទៀងត្រង់​។


វាល់ព្រឹកវាល់ល្ងាច ភាពអាប់យស​របស់ទូលបង្គំ​នៅចំពោះ​ទូលបង្គំ ហើយ​សេចក្ដីអាម៉ាស់​នៃ​មុខ​ទូលបង្គំ​បាន​គ្របដណ្ដប់​ទូលបង្គំ


ឱ​ព្រះ​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ សូម​រំដោះ​ទូលបង្គំ​ពី​ការបង្ហូរឈាម​ផង នោះ​អណ្ដាត​របស់ទូលបង្គំ​នឹង​ច្រៀងដោយអំណរ អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។


ចំពោះ​ព្រះអង្គ គឺ​ចំពោះ​ព្រះអង្គ​តែមួយអង្គគត់ប៉ុណ្ណោះ ដែល​ទូលបង្គំ​បាន​ប្រព្រឹត្តបាប ទូលបង្គំ​បាន​ប្រព្រឹត្ត​ការ​អាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ ដូច្នេះ​ព្រះអង្គ​ត្រូវបាន​រាប់ជាសុចរិតយុត្តិធម៌ នៅពេល​ព្រះអង្គ​មានបន្ទូល ព្រះអង្គ​ត្រូវបាន​រាប់ជាបរិសុទ្ធ នៅពេល​ព្រះអង្គ​ជំនុំជម្រះ​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ​នឹង​លាត​ព្រះហស្ត​របស់ព្រះអង្គ​ម្ដងទៀត​ជាលើក​ទីពីរ ដើម្បី​លោះ​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ពី​អាស្ស៊ីរី អេហ្ស៊ីប ប៉ាត្រូស អេត្យូពី អេឡាំ ស៊ីណើរ ហាម៉ាថ និង​ពី​កោះ​ទាំងឡាយ​នៅ​សមុទ្រ​មកវិញ​។


អស់ទាំង​ជាងធ្វើ​រូបបដិមាករ​នឹង​អាម៉ាស់មុខ ហើយ​អៀនខ្មាស ពួកគេ​នឹង​ចេញទៅ​ទាំង​ទទួលការអាប់យស​ជាមួយគ្នា​។


ដោយហេតុនេះ ព្រះយេហូវ៉ា​បាន​ត្រៀមទុក​មហន្តរាយ​នោះ ហើយ​ឲ្យ​វា​ធ្លាក់មក​លើ​យើងខ្ញុំ ដ្បិត​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃយើងខ្ញុំ ទ្រង់​សុចរិតយុត្តិធម៌​ក្នុង​គ្រប់ទាំង​កិច្ចការ​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​ធ្វើ ប៉ុន្តែ​យើងខ្ញុំ​មិន​បាន​ស្ដាប់តាម​ព្រះសូរសៀង​របស់ព្រះអង្គ​ឡើយ​។


ព្រះ​នៃទូលបង្គំ​អើយ សូម​ផ្ទៀងព្រះកាណ៌​ព្រះអង្គ​សណ្ដាប់​ផង​! សូម​បើក​ព្រះនេត្រ​ព្រះអង្គ​ទត​មើល​ការហិនហោច​របស់យើងខ្ញុំ និង​ទីក្រុង​ដែល​ត្រូវបាន​ហៅ​តាម​ព្រះនាម​របស់ព្រះអង្គ​ផង ដ្បិត​យើងខ្ញុំ​ថ្វាយ​ពាក្យអង្វរករ​របស់យើងខ្ញុំ​នៅចំពោះ​ព្រះអង្គ មិនមែន​ដោយព្រោះ​សេចក្ដីសុចរិត​របស់យើងខ្ញុំ​ទេ គឺ​ដោយព្រោះ​សេចក្ដីមេត្តា​ដ៏លើសលប់​របស់ព្រះអង្គ​វិញ​។


ព្រះយេហូវ៉ា​អើយ ការអាម៉ាស់មុខយ៉ាងខ្លាំង​ជារបស់​យើងខ្ញុំ គឺ​ជារបស់​ពួក​ស្ដេច​យើងខ្ញុំ របស់​ពួក​មេដឹកនាំ​យើងខ្ញុំ និង​របស់​ពួក​ដូនតា​យើងខ្ញុំ ពីព្រោះ​យើងខ្ញុំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។


ចុះ​កាលនោះ តើ​អ្នករាល់គ្នា​បាន​ផល​អ្វី​ពី​អំពើ​ដែល​ឥឡូវនេះ​អ្នករាល់គ្នា​អៀនខ្មាស​វិញ​? ដ្បិត​លទ្ធផលចុងក្រោយ​នៃ​អំពើ​ទាំងនោះ គឺ​សេចក្ដីស្លាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម