ពួកគេបង្កជម្លោះ ក៏ពួនស្ទាក់ ហើយឃ្លាំមើលជំហានរបស់ខ្ញុំ ខណៈដែលចាំស្ទាក់ព្រលឹងរបស់ខ្ញុំ។
ដានីយ៉ែល 6:6 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកអគ្គទេសាភិបាល និងពួកចៅហ្វាយខេត្តទាំងនោះក៏ប្រមូលគ្នាមកគាល់ស្ដេច ហើយទូលទ្រង់ដូច្នេះថា៖ “ព្រះបាទដារីយុសអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកអធិបតី និងពួកនាយកទាំងនោះ ក៏បានលើកគ្នាចូលទៅគាល់ស្តេច ហើយទូលថា៖ «បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្ត បានលើកគ្នាចូលទៅគាល់ព្រះមហាក្សត្រទូលថា៖ «បពិត្រព្រះមហាក្សត្រ ដារីយូស សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអធិបតី នឹងពួកចៅហ្វាយទាំងនោះ ក៏នាំគ្នាចូលទៅគាល់ស្តេច ទូលដូច្នេះថា បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរតទៅ អាល់គីតាប បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្ត បានលើកគ្នាចូលទៅជួបស្តេចជម្រាបថា៖ «ស្តេចដារីយូសអើយ! សូមស្តេចរស់នៅរហូតតទៅ! |
ពួកគេបង្កជម្លោះ ក៏ពួនស្ទាក់ ហើយឃ្លាំមើលជំហានរបស់ខ្ញុំ ខណៈដែលចាំស្ទាក់ព្រលឹងរបស់ខ្ញុំ។
តើអ្នកទាំងអស់គ្នាវាយប្រហារទៅលើមនុស្សម្នាក់ ទាំងចង់សម្លាប់គេ ដូចកំពែងដែលទ្រេត ដូចរបងដែលចង់រលំ ដល់ពេលណាទៀត?
ពួកខាល់ដេទាំងនោះក៏ទូលស្ដេច ជាភាសាអើរ៉ាមថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! សូមប្រាប់សុបិននោះដល់បាវបម្រើរបស់ទ្រង់ចុះ នោះយើងខ្ញុំនឹងបង្ហាញការកាត់ស្រាយ”។
ពួកគេទូលព្រះបាទនេប៊ូក្នេសាថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត!
ដោយព្រោះព្រះរាជឱង្ការរបស់ស្ដេច និងពាក្យរបស់ពួកនាម៉ឺនរបស់ទ្រង់ មាតារបស់ទ្រង់ក៏យាងចូលទៅក្នុងសាលជប់លៀង។ មាតាទូលថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! សូមកុំឲ្យគំនិតរបស់ព្រះករុណាធ្វើឲ្យព្រះករុណាតក់ស្លុតឡើយ ក៏កុំឲ្យទឹកមុខរបស់ព្រះករុណាផ្លាស់ប្ដូរដែរ។
រីឯមនុស្សទាំងនោះបានប្រមូលគ្នាមក ហើយឃើញដានីយ៉ែលកំពុងអធិស្ឋាន និងទូលអង្វរនៅចំពោះព្រះរបស់គាត់។
ពេលនោះ ដានីយ៉ែលទូលស្ដេចថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត!
នៅពេលគេហៅប៉ូលមក ទើទូលុសក៏ចាប់ផ្ដើមចោទប្រកាន់គាត់ ដោយនិយាយថា៖ “ឯកឧត្ដមភេលីចអើយ! យើងខ្ញុំមានសេចក្ដីសុខសាន្តយ៉ាងច្រើន ដោយសារតែការកែទម្រង់ផ្សេងៗរបស់លោក ដែលលោកកំពុងធ្វើដល់ប្រជាជននេះ ដោយគំនិតគិតទុកជាមុនរបស់លោក;