ដានីយ៉ែល 6:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ពេលនោះ ពួកអធិបតី និងពួកនាយកទាំងនោះ ក៏បានលើកគ្នាចូលទៅគាល់ស្តេច ហើយទូលថា៖ «បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ដូច្នេះ ពួកអគ្គទេសាភិបាល និងពួកចៅហ្វាយខេត្តទាំងនោះក៏ប្រមូលគ្នាមកគាល់ស្ដេច ហើយទូលទ្រង់ដូច្នេះថា៖ “ព្រះបាទដារីយុសអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្ត បានលើកគ្នាចូលទៅគាល់ព្រះមហាក្សត្រទូលថា៖ «បពិត្រព្រះមហាក្សត្រ ដារីយូស សូមទ្រង់មានព្រះជន្មគង់នៅរហូតតទៅ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ពួកអធិបតី នឹងពួកចៅហ្វាយទាំងនោះ ក៏នាំគ្នាចូលទៅគាល់ស្តេច ទូលដូច្នេះថា បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរតទៅ សូមមើលជំពូកអាល់គីតាប6 បន្ទាប់មក ពួកមហាមន្ត្រី និងចៅហ្វាយខេត្ត បានលើកគ្នាចូលទៅជួបស្តេចជម្រាបថា៖ «ស្តេចដារីយូសអើយ! សូមស្តេចរស់នៅរហូតតទៅ! សូមមើលជំពូក |
រីឯព្រះមហាក្សត្រិយានី កាលព្រះនាងបានឮរាជឱង្ការរបស់ស្តេច និងពួកសេនាបតី ទ្រង់ក៏យាងចូលមកក្នុងសាលជប់លៀង។ ព្រះនាងមានរាជសវនីយ៍ថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមព្រះករុណាកុំតក់ស្លុត ហើយមានព្រះភក្ត្រស្លេកស្លាំងដូច្នេះឡើយ។