ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 6:24 - ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ស្ដេច​ទ្រង់​បញ្ជា​ឲ្យ​នាំ​មនុស្ស​ទាំងនោះ​ដែល​ចោទប្រកាន់​ដានីយ៉ែល​មក ហើយ​បោះ​ពួកគេ កូន​ៗ​របស់ពួកគេ និង​ប្រពន្ធ​របស់ពួកគេ​ទៅក្នុង​រូង​តោ​វិញ​។ តោ​ទាំងនោះ​បង្ក្រាប​ពួកគេ ហើយ​បំបាក់​អស់ទាំង​ឆ្អឹង​ពួកគេ​ឲ្យខ្ទេចខ្ទី មុន​ពួកគេ​មិនទាន់​ដល់​បាត​រូង​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ស្ដេច​ចេញ​បញ្ជា ហើយ​គេ​ក៏​នាំ​អស់​អ្នក​ដែល​ចោទ​ប្ដឹង​ដានី‌យ៉ែល យក​ទៅបោះ​ក្នុង​រូង​សិង្ហ​វិញ គឺ​ទាំង​ខ្លួន​គេ និង​ប្រពន្ធ​កូន​របស់​គេ​ផង។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង សិង្ហ​ទាំង‌នោះ​ក៏​មាន​អំណាច​លើ​គេ ហើយ​បំបាក់​ឆ្អឹង​របស់​គេ​ខ្ទេច‌ខ្ទី​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក ព្រះ‌មហា‌ក្សត្រ​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​លោក​ដានី‌យ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ស្តេច​ទ្រង់​ចេញ​បង្គាប់ ហើយ​គេ​ក៏​នាំ​ពួក​អ្នក​ដែល​ប្តឹង​ចោទ​ដានី‌យ៉ែល មក​បោះ​គេ​ទៅ​ក្នុង​រូង​សិង្ហ​វិញ គឺ​ទាំង​ខ្លួន​គេ នឹង​ប្រពន្ធ​កូន​គេ​ផង ហើយ​សិង្ហ​ទាំង‌ឡាយ​ក៏​មាន​អំណាច​លើ​គេ បាន​ទាំង​បំបាក់​ឆ្អឹង​គេ​ឲ្យ​ខ្ទេច‌ខ្ទី ទៅ​មុន​ដែល​គេ​ធ្លាក់​ទៅ​ដល់​បាត​រូង​ផង។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក ស្តេច​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​ដានី‌យ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។

សូមមើលជំពូក



ដានី‌យ៉ែល 6:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​តបសង​ពួក​សត្រូវ​របស់ទូលបង្គំ តាម​ការ​អាក្រក់​របស់ពួកគេ​; សូម​ព្រះអង្គ​បំផ្លាញជីវិត​ពួកគេ ដោយព្រោះ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​។


មនុស្ស​សុចរិត​ត្រូវបាន​រំដោះឲ្យរួច​ពី​ទុក្ខវេទនា ហើយ​មនុស្ស​អាក្រក់​ចូលទៅ​ក្នុង​ទុក្ខវេទនា​ជំនួស​គាត់​វិញ​។


សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​នឹង​វិនាស​។


ខ្ញុំ​បាន​ធ្វើឲ្យ​ខ្លួនខ្ញុំ​ស្ងប់​រហូតដល់​ព្រឹក​។ ព្រះអង្គ​បំបាក់​គ្រប់ទាំង​ឆ្អឹង​ខ្ញុំ​ដូចជា​សិង្ហ​; ព្រះអង្គ​ផ្ដាច់ជីវិត​ខ្ញុំ​ក្នុងមួយថ្ងៃ​។


ដោយព្រោះ​បញ្ជា​របស់​ស្ដេច​ប្រថំ​ណាស់ ហើយ​ឡ​ក្ដៅ​ខ្លាំងក្រៃលែង ដូច្នេះ​អណ្ដាតភ្លើង​បាន​សម្លាប់​មនុស្ស​ទាំងនោះ​ដែល​លើក​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​ឡើង​នោះ​ទៅ​។