Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 3:22 - ព្រះគម្ពីរខ្មែរសាកល

22 ដោយព្រោះ​បញ្ជា​របស់​ស្ដេច​ប្រថំ​ណាស់ ហើយ​ឡ​ក្ដៅ​ខ្លាំងក្រៃលែង ដូច្នេះ​អណ្ដាតភ្លើង​បាន​សម្លាប់​មនុស្ស​ទាំងនោះ​ដែល​លើក​សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​ឡើង​នោះ​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដោយ​ព្រោះ​រាជ​បញ្ជា​របស់​ស្តេច​តឹង​រឹង ហើយ​គុក​ភ្លើងក៏​ក្តៅយ៉ាង​ក្រៃ‌លែង នោះ​អណ្ដាត​ភ្លើង​ក៏​សម្លាប់​អស់​អ្នក​ដែល​បាន​ចាប់​បោះ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ​នោះទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ដោយ‌សារ​រាជ​បញ្ជា​ដ៏​តឹង‌តែង គេ​បាន​ដុត​ភ្លើង​យ៉ាង​ក្ដៅ​បំផុត រហូត​ដល់​ធ្វើ​ឲ្យ​ទាហាន​ដែល​ចាប់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ បោះ​ទៅ​ក្នុង​ភ្លើង​នោះ​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ហេតុ​នោះ ដោយ​ព្រោះ​បង្គាប់​ស្តេច​ក៏​តឹង​រឹង​ណាស់ ហើយ​គុក​ភ្លើង​បាន​ក្តៅ​យ៉ាង​ក្រៃ‌លែង បាន​ជា​អណ្តាត​ភ្លើង​ឆេះ​សំឡាប់​ពួក​អ្នក​ដែល​បាន​លើក​បោះ​សាដ្រាក់ មែសាក់ នឹង​អ័បេឌ-នេកោ​ទៅ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ដោយ‌សារ​រាជ​បញ្ជា​ដ៏​តឹង‌តែង គេ​បាន​ដុត​ភ្លើង​យ៉ាង​ក្ដៅ​បំផុត រហូត​ដល់​ធ្វើ​ឲ្យ​ទាហាន​ដែល​ចាប់​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ បោះ​ទៅ​ក្នុង​ភ្លើង​នោះ​ត្រូវ​ស្លាប់។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 3:22
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​សុចរិត​ត្រូវបាន​រំដោះឲ្យរួច​ពី​ទុក្ខវេទនា ហើយ​មនុស្ស​អាក្រក់​ចូលទៅ​ក្នុង​ទុក្ខវេទនា​ជំនួស​គាត់​វិញ​។


មនុស្ស​អាក្រក់​ជា​ថ្លៃលោះ​សម្រាប់​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ទៀងត្រង់​។


មេ​មហាតលិក​ក៏​ដាក់ឈ្មោះ​ឲ្យ​ពួកគេ គឺ​ដានីយ៉ែល លោក​ដាក់ឈ្មោះថា​បេលថិស្សាសារ​; ហាណានា លោក​ដាក់ឈ្មោះ​ថា​សាដ្រាក់​; មីសាអែល លោក​ដាក់ឈ្មោះ​ថា​មែសាក់​; អ័សារា លោក​ដាក់ឈ្មោះ​ថា​អ័បេឌនេកោ​។


គាត់​និយាយ​នឹង​អើយ៉ុក​មេបញ្ជាការ​របស់​ស្ដេច​ថា​៖ “ហេតុអ្វីបានជា​បទបញ្ជា​របស់​ស្ដេច​ប្រថំ​ដូច្នេះ​?”។ អើយ៉ុក​ក៏​ប្រាប់​ដំណើររឿង​នោះ​ឲ្យ​ដានីយ៉ែល​ដឹង​។


បន្ទាប់មក ស្ដេច​ទ្រង់​បញ្ជា​ឲ្យ​នាំ​មនុស្ស​ទាំងនោះ​ដែល​ចោទប្រកាន់​ដានីយ៉ែល​មក ហើយ​បោះ​ពួកគេ កូន​ៗ​របស់ពួកគេ និង​ប្រពន្ធ​របស់ពួកគេ​ទៅក្នុង​រូង​តោ​វិញ​។ តោ​ទាំងនោះ​បង្ក្រាប​ពួកគេ ហើយ​បំបាក់​អស់ទាំង​ឆ្អឹង​ពួកគេ​ឲ្យខ្ទេចខ្ទី មុន​ពួកគេ​មិនទាន់​ដល់​បាត​រូង​ផង​។


យូដាស​បោះ​កាក់ប្រាក់​ទាំងនោះ​ទៅ​ក្នុង​ព្រះវិហារ ហើយ​ចាកចេញ​ទៅ រួច​គាត់​ក៏​ទៅ​ចងកសម្លាប់ខ្លួន​។


រីឯ​ហេរ៉ូឌ​ខំរក​ពេត្រុស ប៉ុន្តែ​រកមិនឃើញ ទ្រង់​ក៏​សួរចម្លើយ​ពួក​អ្នកយាម ហើយ​បញ្ជា​ឲ្យ​យក​ពួកគេ​ទៅប្រហារជីវិត​។ បន្ទាប់មក ហេរ៉ូឌ​យាង​ចុះ​ពី​យូឌា​ទៅ​សេសារា ហើយ​ស្នាក់នៅ​ទីនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម