ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 6:1 - ព្រះគម្ពីរខ្មែរសាកល

ដារីយុស​បាន​សព្វព្រះទ័យ​នឹង​តាំង​ចៅហ្វាយខេត្ត​មួយរយម្ភៃ​នាក់​លើ​អាណាចក្រ ជា​អ្នកដែល​នៅ​លើ​អាណាចក្រ​ទាំងមូល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ​បាទ​ដារី‌យុស​សព្វ​ព្រះ‌ហឫ‌ទ័យ​តែង​តាំង​ពួក​នាយក​មួយ​រយ​ម្ភៃ​រូប ឲ្យ​គ្រប់​គ្រង​លើ​នគរ គឺ​ឲ្យនៅ​ពាស​ពេញ​នគរ​ទាំង​មូល

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះចៅ​ដារី‌យូស​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​មេ‌ទ័ព​មួយ​រយ​ម្ភៃ​រូប​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ដារី‌យុស​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​តាំង​ចៅហ្វាយ​ខេត្ត​១២០​នាក់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​នគរ ជា​ពួក​អ្នក​ដែល​ត្រូវ​ផ្សាយ​ចេញ​ទៅ​នៅ​ពេញ​ក្នុង​នគរ​ទាំង​មូល

សូមមើលជំពូក

អាល់គីតាប

ស្តេច​ដារី‌យូស​ពេញ​ចិត្ត​តែង‌តាំង​មេ‌ទ័ព​មួយ​រយ​ម្ភៃ​នាក់​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។

សូមមើលជំពូក



ដានី‌យ៉ែល 6:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

“រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​ដារីយុស​ជនជាតិមេឌី ខ្ញុំ​បាន​ឈរឡើង​ដើម្បី​ជា​អ្នក​ទ្រទ្រង់ និង​ជា​ការការពារ​ដល់​ទ្រង់​។


បន្ទាប់មក ព្រះបាទ​នេប៊ូក្នេសា​ក៏​ចាត់​គេ​ឲ្យទៅ​ប្រមូល​ពួក​ចៅហ្វាយខេត្ត ពួក​អភិបាល ពួក​ទេសាភិបាល ពួក​ទីប្រឹក្សា ពួក​ហេរញ្ញិក ពួក​ចៅក្រម ពួក​ព្រះរាជអាជ្ញា និង​ពួក​នាម៉ឺនមន្ត្រី​ទាំងអស់​នៃ​ខេត្ត​នានា ឲ្យ​មកចូលរួម​ពិធីឆ្លង​រូបបដិមាករ​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​ដំឡើង​នោះ​។


រួច​ដារីយុស​ជា​ជនជាតិមេឌី បាន​ទទួល​អាណាចក្រ​នោះ​។ ពេលនោះ ទ្រង់​មាន​ព្រះជន្មាយុ​ហុកសិបពីរ​ព្រះវស្សា​៕


ហើយ​តាំង​អគ្គទេសាភិបាល​បី​នាក់​លើ​ចៅហ្វាយខេត្តទាំងនោះ ដែល​ដានីយ៉ែល​ជា​ម្នាក់​ក្នុង​ពួកអគ្គទេសាភិបាលទាំងនោះ​ដែរ​។ ពួក​ចៅហ្វាយខេត្ត​ទាំងនោះ​ត្រូវ​ជូន​របាយការណ៍​ដល់​អ្នកទាំងបីនាក់នោះ ដើម្បី​កុំឲ្យ​ស្ដេច​ត្រូវ​ខាតបង់​ឡើយ​។


នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​ដារីយុស​បុត្រ​របស់​អ័ហាស៊ូរុស ជា​ពូជពង្ស​ជនជាតិមេឌី ដែល​ទ្រង់​សោយរាជ្យ​លើ​អាណាចក្រ​របស់​ជនជាតិខាល់ដេ


ឬ​អភិបាល​ក្ដី ដែល​ត្រូវ​ស្ដេច​ចាត់ឲ្យមក​ដើម្បី​ដាក់ទោស​មនុស្សធ្វើអាក្រក់ និង​សរសើរ​មនុស្សធ្វើល្អ