Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 6:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ដារី‌យុស​ទ្រង់​សព្វ​ព្រះ‌ទ័យ​នឹង​តាំង​ចៅហ្វាយ​ខេត្ត​១២០​នាក់​ឡើង ឲ្យ​ត្រួត‌ត្រា​លើ​នគរ ជា​ពួក​អ្នក​ដែល​ត្រូវ​ផ្សាយ​ចេញ​ទៅ​នៅ​ពេញ​ក្នុង​នគរ​ទាំង​មូល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ដារីយុស​បាន​សព្វព្រះទ័យ​នឹង​តាំង​ចៅហ្វាយខេត្ត​មួយរយម្ភៃ​នាក់​លើ​អាណាចក្រ ជា​អ្នកដែល​នៅ​លើ​អាណាចក្រ​ទាំងមូល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ព្រះ​បាទ​ដារី‌យុស​សព្វ​ព្រះ‌ហឫ‌ទ័យ​តែង​តាំង​ពួក​នាយក​មួយ​រយ​ម្ភៃ​រូប ឲ្យ​គ្រប់​គ្រង​លើ​នគរ គឺ​ឲ្យនៅ​ពាស​ពេញ​នគរ​ទាំង​មូល

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ព្រះចៅ​ដារី‌យូស​សព្វ​ព្រះ‌ហឫទ័យ​តែង‌តាំង​មេ‌ទ័ព​មួយ​រយ​ម្ភៃ​រូប​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ស្តេច​ដារី‌យូស​ពេញ​ចិត្ត​តែង‌តាំង​មេ‌ទ័ព​មួយ​រយ​ម្ភៃ​នាក់​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 6:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​នៅ​គ្រា​អ័ហា‌ស៊ូរុស ជា​ស្តេច​ដែល​សោយ‌រាជ្យ​លើ​១២៧​ខេត្ត ចាប់​តាំង​ពី​ស្រុក​ក្លិង្គ រហូត​ដល់​អេធីយ៉ូពី


ចូរ​ប្រមូល​ផ្តុំ​សាសន៍​ទាំង​ប៉ុន្មាន​មក​ទាស់​នឹង​វា គឺ​អស់​ទាំង​ស្តេច​នៃ​សាសន៍​មេឌី នឹង​ពួក​ចៅហ្វាយ ពួក​នាយ​របស់​គេ ព្រម​ទាំង​ស្រុក​ទាំង​មូល ដែល​នៅ​ក្រោម​អំណាច​គេ​ផង


ឯ​យើង នៅ​ឆ្នាំ​ដំបូង​ក្នុង​រាជ្យ​នៃ​ដារី‌យុស ជា​សាសន៍​មេឌី នោះ​យើង​បាន​ឈរ​ជា​មួយ ដើម្បី​ចំរើន​កំឡាំង ហើយ​ទប់‌ទល់​ស្តេច។


រួច​ស្តេច​នេប៊ូ‌ក្នេសា​ទ្រង់​ចាត់​ឲ្យ​ទៅ​ប្រមូល​ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក ពួក​ចៅ‌ក្រម ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​នាយក​នគរ‌បាល នឹង​អស់​ទាំង​ពួក​មន្ត្រី​ខេត្ត​ទាំង​ប៉ុន្មាន ឲ្យ​គេ​ប្រមូល​គ្នា​មក​ឯ​បុណ្យ​ឆ្លង​រូប ដែល​ស្តេច​នេប៊ូ‌ក្នេសា​តាំង​ឡើង​នោះ


ហើយ​ដារី‌យុស ជា​សាសន៍​មេឌី ដែល​មាន​ព្រះ‌ជន្ម​ប្រមាណ​៦២​ឆ្នាំ​ហើយ ក៏​ទទួល​គ្រង‌រាជ្យ​ឡើង។


ហើយ​ឲ្យ​មាន​អធិបតី​៣​នាក់​ត្រួត​លើ​ចៅហ្វាយ​ទាំង​នោះ ដើម្បី​ឲ្យ​គេ​រាប់​រៀប​ប្រាប់​ដល់​ពួក​៣​នាក់​នោះ ប្រយោជន៍​មិន​ឲ្យ​សេ្ដច​ត្រូវ​ខ្វះ​ខាត​ឡើយ ឯ​ដានី‌យ៉ែល​លោក​ក៏​នៅ​ក្នុង​ពួក​អធិបតី​នោះ​ដែរ


នៅ​ឆ្នាំ​ដំបូង ក្នុង​រាជ្យ​នៃ​ដារី‌យុស ព្រះ‌រាជ​បុត្រា​អ័ហា‌ស៊ូរុស ជា​ពូជ‌ពង្ស​សាសន៍​មេឌី ដែល​គេ​បាន​តាំង​ឡើង​ជា​ស្តេច ឲ្យ​គ្រប់‌គ្រង​លើ​អាណា​ខេត្ត​របស់​សាសន៍​ខាល់ដេ


ឬ​នឹង​ចៅហ្វាយ ទុក​ដូច​ជា​អ្នក​ដែល​ស្តេច​ចាត់‌ចែង​ផង ដែល​លោក​ទាំង​នោះ​សំរាប់​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​សរសើរ​ដល់​ពួក​អ្នក ដែល​ប្រព្រឹត្ត​ល្អ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម