Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 9:1 - ព្រះគម្ពីរខ្មែរសាកល

1 នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​ដារីយុស​បុត្រ​របស់​អ័ហាស៊ូរុស ជា​ពូជពង្ស​ជនជាតិមេឌី ដែល​ទ្រង់​សោយរាជ្យ​លើ​អាណាចក្រ​របស់​ជនជាតិខាល់ដេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ឆ្នាំ​ដំបូង ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ដារី‌យុស ជា​បុត្រា​ព្រះ​បាទ​អ័ហា‌ស៊ូរុស ជា​សាសន៍​មេឌី ដែល​គេ​បាន​តាំង​ឡើង​ជា​ស្តេច​គ្រប់‌គ្រង​លើ​អា‌ណា‌ចក្រ​របស់​ពួក​ខាល់ដេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស ជា​បុត្រ​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស ជា​សាសន៍​មេឌី ដែល​គេ​បាន​អភិសេក​ជា​ស្ដេច​របស់​រាជា‌ណាចក្រ​ខាល់ដេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ឆ្នាំ​ដំបូង ក្នុង​រាជ្យ​នៃ​ដារី‌យុស ព្រះ‌រាជ​បុត្រា​អ័ហា‌ស៊ូរុស ជា​ពូជ‌ពង្ស​សាសន៍​មេឌី ដែល​គេ​បាន​តាំង​ឡើង​ជា​ស្តេច ឲ្យ​គ្រប់‌គ្រង​លើ​អាណា​ខេត្ត​របស់​សាសន៍​ខាល់ដេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ស្តេច​ដារី‌យូស ជា​បុត្រ​របស់​ស្តេច​អហា‌ស៊ូរុស ជា​សាសន៍​មេឌី ដែល​គេ​បាន​តែង‌តាំង​ជា​ស្ដេច​របស់​រាជា‌ណាចក្រ​ខាល់ដេ

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 9:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដានីយ៉ែល​នៅ​ចំពោះស្ដេច រហូតដល់​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​ព្រះបាទ​ស៊ីរូស​៕


ជា​យុវជន​ដែល​ឥតមាន​ភាពខ្ចោះ​ណាមួយ​នៅលើ​ពួកគេ មាន​រូបឆោម​ល្អ ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​ប្រាជ្ញា ចេះ​ចំណេះដឹង មានការយល់ច្បាស់​ក្នុង​ចំណេះវិជ្ជា ហើយ​មាន​សមត្ថភាព​ឈរចាំបម្រើ​ក្នុង​រាជវាំង​របស់​ស្ដេច ដើម្បី​បង្រៀន​ពួកគេ​នូវ​អក្សរសាស្ដ្រ និង​ភាសា​របស់​ជនជាតិខាល់ដេ​។


“រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាលរបស់​ដារីយុស​ជនជាតិមេឌី ខ្ញុំ​បាន​ឈរឡើង​ដើម្បី​ជា​អ្នក​ទ្រទ្រង់ និង​ជា​ការការពារ​ដល់​ទ្រង់​។


រួច​ដារីយុស​ជា​ជនជាតិមេឌី បាន​ទទួល​អាណាចក្រ​នោះ​។ ពេលនោះ ទ្រង់​មាន​ព្រះជន្មាយុ​ហុកសិបពីរ​ព្រះវស្សា​៕


ដារីយុស​បាន​សព្វព្រះទ័យ​នឹង​តាំង​ចៅហ្វាយខេត្ត​មួយរយម្ភៃ​នាក់​លើ​អាណាចក្រ ជា​អ្នកដែល​នៅ​លើ​អាណាចក្រ​ទាំងមូល


គឺយ៉ាងនេះឯង​ដែល​ដានីយ៉ែល​នេះ​បាន​ចម្រើនឡើង​នៅក្នុង​រជ្ជកាល​របស់​ដារីយុស និង​ក្នុង​រជ្ជកាល​របស់​ស៊ីរូស​ជនជាតិពើស៊ី​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម