Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 3:2 - ព្រះគម្ពីរខ្មែរសាកល

2 បន្ទាប់មក ព្រះបាទ​នេប៊ូក្នេសា​ក៏​ចាត់​គេ​ឲ្យទៅ​ប្រមូល​ពួក​ចៅហ្វាយខេត្ត ពួក​អភិបាល ពួក​ទេសាភិបាល ពួក​ទីប្រឹក្សា ពួក​ហេរញ្ញិក ពួក​ចៅក្រម ពួក​ព្រះរាជអាជ្ញា និង​ពួក​នាម៉ឺនមន្ត្រី​ទាំងអស់​នៃ​ខេត្ត​នានា ឲ្យ​មកចូលរួម​ពិធីឆ្លង​រូបបដិមាករ​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​ដំឡើង​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 បន្ទាប់​មក ព្រះ​បាទ​នេប៊ូ‌ក្នេសា​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ពួក​នាយក ពួកចៅ​ហ្វាយ ពួក​ទេសា‌ភិបាល ពួក​ទី​ប្រឹក្សា ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​ចៅ‌ក្រម និង​ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អា​ណា​ខេត្ត​ទាំង​ប៉ុន្មាន មក​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ពិធី​បុណ្យ​ឆ្លង​រូប​បដិ‌មាករ ដែល​ព្រះ​បាទ​នេប៊ូ‌ក្នេសា​បាន​ដំឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះចៅ​នេប៊ូ‌ក្នេសា​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​ព្រះ‌រាជ្យ​ទ្រព្យ ព្រះ‌រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា​មក​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​រូប​បដិមា​ដែល​ស្ដេច​បាន​កសាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រួច​ស្តេច​នេប៊ូ‌ក្នេសា​ទ្រង់​ចាត់​ឲ្យ​ទៅ​ប្រមូល​ពួក​ចៅហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅហ្វាយ​ស្រុក ពួក​ចៅ‌ក្រម ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​នាយក​នគរ‌បាល នឹង​អស់​ទាំង​ពួក​មន្ត្រី​ខេត្ត​ទាំង​ប៉ុន្មាន ឲ្យ​គេ​ប្រមូល​គ្នា​មក​ឯ​បុណ្យ​ឆ្លង​រូប ដែល​ស្តេច​នេប៊ូ‌ក្នេសា​តាំង​ឡើង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ស្តេច​នេប៊ូ‌ក្នេសា​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​មេ‌ទ័ព មន្ត្រី​រដ្ឋ‌បាល ចៅហ្វាយ​ខេត្ត មន្ត្រី​តុលា‌ការ មន្ត្រី​រក្សា​រាជ្យ​ទ្រព្យ រាជ​អាជ្ញា ចៅ‌ក្រម និង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​នៅ​តាម​អាណា‌ខេត្ត​នានា​មក​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​រូប​បដិមា​ដែល​ស្តេច​បាន​កសាង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 3:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​មេគ្រប់គ្រង​យកចិត្តទុកដាក់​នឹង​ពាក្យ​ភូតភរ អ្នកបម្រើ​ទាំងអស់​របស់គាត់​នឹងទៅជា​មនុស្ស​អាក្រក់​។


នោះ​ពួក​ចៅហ្វាយខេត្ត ពួក​អភិបាល ពួក​ទេសាភិបាល និង​ពួក​ទីប្រឹក្សា​របស់​ស្ដេច​ផ្ដុំគ្នា​មើល​អ្នក​ទាំងនោះ ក៏​ឃើញថា​ភ្លើង​គ្មានអំណាច​លើ​រូបកាយ​របស់ពួកគេ​សោះ​។ សក់​ក្បាល​ពួកគេ​មិន​បាន​រួញ ហើយ​អាវវែង​របស់ពួកគេ​មិន​បាន​ប្រែប្រួល ក៏​គ្មាន​ក្លិន​ឈ្ងៀម​នៅ​លើ​ពួកគេ​ផង​។


ដូច្នេះ ពួក​ចៅហ្វាយខេត្ត ពួក​អភិបាល ពួក​ទេសាភិបាល ពួក​ទីប្រឹក្សា ពួក​ហេរញ្ញិក ពួក​ចៅក្រម ពួក​ព្រះរាជអាជ្ញា និង​ពួក​នាម៉ឺនមន្ត្រី​ទាំងអស់​នៃ​ខេត្ត​នានា ក៏​មូលគ្នា​មក​ពិធីឆ្លង​រូបបដិមាករ​ដែល​ព្រះបាទ​នេប៊ូក្នេសា​បាន​ដំឡើង​នោះ ហើយ​ពួកគេ​ក៏​ឈរ​នៅចំពោះ​រូបបដិមាករ​ដែល​នេប៊ូក្នេសា​បាន​ដំឡើង​នោះ​។


បណ្ដា​ស្ដេច​នៃ​ផែនដី​បាន​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ​ជាមួយ​នាង ហើយ​អ្នក​ដែល​រស់នៅ​ផែនដី​ក៏​ស្រវឹង​ដោយ​ស្រា​នៃ​អំពើអសីលធម៌ខាងផ្លូវភេទ​របស់​នាង​ដែរ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម