ដានីយ៉ែល 6:2 - ព្រះគម្ពីរខ្មែរសាកល2 ហើយតាំងអគ្គទេសាភិបាលបីនាក់លើចៅហ្វាយខេត្តទាំងនោះ ដែលដានីយ៉ែលជាម្នាក់ក្នុងពួកអគ្គទេសាភិបាលទាំងនោះដែរ។ ពួកចៅហ្វាយខេត្តទាំងនោះត្រូវជូនរបាយការណ៍ដល់អ្នកទាំងបីនាក់នោះ ដើម្បីកុំឲ្យស្ដេចត្រូវខាតបង់ឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ហើយឲ្យមានអធិបតីបីរូប គ្រប់គ្រងលើនាយកទាំងនោះ ដើម្បីឲ្យគេធ្វើរបាយការណ៍ជូនលោកទាំងបី ប្រយោជន៍មិនឲ្យខូចខាតផលប្រយោជន៍របស់ស្ដេច ឯដានីយ៉ែលក៏នៅក្នុងពួកអធិបតីនោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ស្ដេចតែងតាំងមហាមន្ត្រីបីរូបឲ្យធ្វើជាប្រមុខលើមេទ័ពទាំងនោះ។ មេទ័ពទាំងអស់ត្រូវធ្វើរបាយការណ៍ជូនមហាមន្ត្រី ដើម្បីរក្សាផលប្រយោជន៍របស់ស្ដេច។ លោកដានីយ៉ែលជាមហាមន្ត្រីមួយរូបក្នុងចំណោមមហាមន្ត្រីទាំងបី។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ហើយឲ្យមានអធិបតី៣នាក់ត្រួតលើចៅហ្វាយទាំងនោះ ដើម្បីឲ្យគេរាប់រៀបប្រាប់ដល់ពួក៣នាក់នោះ ប្រយោជន៍មិនឲ្យសេ្ដចត្រូវខ្វះខាតឡើយ ឯដានីយ៉ែលលោកក៏នៅក្នុងពួកអធិបតីនោះដែរ សូមមើលជំពូកអាល់គីតាប2 ស្ដេចតែងតាំងមហាមន្ត្រីបីនាក់ឲ្យធ្វើជាប្រមុខលើមេទ័ពទាំងនោះ។ មេទ័ពទាំងអស់ត្រូវធ្វើរបាយការណ៍ជូនមហាមន្ត្រី ដើម្បីរក្សាផលប្រយោជន៍របស់ស្ដេច។ ដានីយ៉ែលជាមហាមន្ត្រីមួយនាក់ក្នុងចំណោមមហាមន្ត្រីទាំងបី។ សូមមើលជំពូក |
យ៉ាងណាមិញ យើងបានឮអំពីអ្នកថា អ្នកអាចផ្ដល់ការកាត់ស្រាយ ហើយដោះស្រាយបញ្ហាដ៏លំបាកបាន។ ឥឡូវនេះ ប្រសិនបើអ្នកអាចអានសំណេរនេះ ហើយឲ្យយើងដឹងការបកស្រាយបាន នោះអ្នកនឹងត្រូវបានស្លៀកពាក់ឲ្យដោយនូវសម្លៀកបំពាក់ពណ៌ស្វាយ ហើយមានខ្សែកមាសនៅនឹងកអ្នក ព្រមទាំងបានឡើងជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនេះផង”។
ស្ដេចទ្រង់ស្រែកឡើងយ៉ាងខ្លាំងឲ្យនាំពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយមក។ ស្ដេចមានរាជឱង្ការនឹងពួកអ្នកប្រាជ្ញនៃបាប៊ីឡូនថា៖ “អ្នកណាដែលអានសំណេរនេះ ហើយបង្ហាញការកាត់ស្រាយដល់យើង អ្នកនោះនឹងត្រូវបានស្លៀកពាក់ឲ្យដោយនូវសម្លៀកបំពាក់ពណ៌ស្វាយ ហើយមានខ្សែកមាសនៅនឹងក ព្រមទាំងបានឡើងជាអ្នកគ្រប់គ្រងទីបីក្នុងអាណាចក្រនេះផង”។