ព្រះអង្គទ្រង់ចាក់សេចក្ដីមើលងាយលើពួកអភិជន ហើយធ្វើឲ្យពួកគេវង្វេងនៅក្នុងកន្លែងហិនហោចដែលគ្មានផ្លូវ។
ដានីយ៉ែល 4:24 - ព្រះគម្ពីរខ្មែរសាកល ព្រះរាជាអើយ នេះជាការកាត់ស្រាយ និងជាការសម្រេចរបស់ព្រះដ៏ខ្ពស់បំផុត ដែលមកដល់ព្រះរាជាព្រះអម្ចាស់នៃខ្ញុំព្រះបាទ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បពិត្រព្រះករុណា សេចក្ដីកាត់ស្រាយមានន័យបែបនេះ គឺជារាជបញ្ជានៃព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវកើតមានដល់ព្រះករុណាជាអម្ចាស់នៃទូលបង្គំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះរាជា សុបិនរបស់ព្រះករុណាមានន័យបែបនេះ គឺព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្រេចចំពោះព្រះករុណាជាអម្ចាស់ដូចតទៅ: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បពិត្រព្រះករុណា នេះជាសេចក្ដីសំរាយ ហើយគឺជាបង្គាប់ដែលមកពីព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវមកដល់ទ្រង់ព្រះករុណា ជាព្រះអម្ចាស់ជីវិតនៃទូលបង្គំ អាល់គីតាប សូមជម្រាប សុបិនរបស់ស្តេចមានន័យបែបនេះ គឺម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតបានសម្រេចចំពោះស្តេចដូចតទៅ: |
ព្រះអង្គទ្រង់ចាក់សេចក្ដីមើលងាយលើពួកអភិជន ហើយធ្វើឲ្យពួកគេវង្វេងនៅក្នុងកន្លែងហិនហោចដែលគ្មានផ្លូវ។
ព្រះអង្គទ្រង់ធ្វើឲ្យរបស់ទាំងនោះស្ថិតស្ថេរជារៀងរហូតអស់កល្បជានិច្ច; ព្រះអង្គបានប្រទានបទបញ្ញត្តិដែលមិនផុតទៅឡើយ។
ខ្ញុំនឹងប្រកាសអំពីបទបញ្ញត្តិរបស់ព្រះយេហូវ៉ា គឺព្រះអង្គមានបន្ទូលនឹងខ្ញុំថា៖ “អ្នកជាបុត្ររបស់យើង ថ្ងៃនេះយើងបានបង្កើតអ្នក
អំពើទុច្ចរិតត្រូវបានលុបលាងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ ហើយមនុស្សបានបែរចេញពីសេចក្ដីអាក្រក់ ដោយការកោតខ្លាចព្រះយេហូវ៉ា។
សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ការពារស្ដេច ហើយបល្ល័ង្ករបស់ទ្រង់ត្រូវបានទ្រទ្រង់ ដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល។
គឺព្រះយេហូវ៉ានៃពលបរិវារហើយ ដែលគ្រោងការនេះ ដើម្បីបន្ទាបបន្ថោកអំនួតរបស់អស់ទាំងភាពរុងរឿង ដើម្បីបន្ទាបបន្ថោកអស់ទាំងអ្នកមានយសស័ក្ដិនៅលើផែនដី។
សេចក្ដីប្រកាសនេះជាការសម្រេចរបស់ពួកអ្នកសង្កេតការណ៍ សាលក្រមនេះជាពាក្យរបស់ពួកអ្នកវិសុទ្ធ ដើម្បីឲ្យមនុស្សរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ក៏ប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងតាំងមនុស្សតូចទាបលើវាផង’។
ពេលនោះ ដានីយ៉ែលដែលមានឈ្មោះថាបេលថិស្សាសារ ក៏រន្ធត់មួយសន្ទុះ ហើយគំនិតរបស់គាត់ក៏ធ្វើឲ្យគាត់តក់ស្លុត។ ស្ដេចមានរាជឱង្ការថា៖ “បេលថិស្សាសារអើយ កុំឲ្យយល់សប្តិនេះ ឬការកាត់ស្រាយនៃយល់សប្តិនេះ ធ្វើឲ្យអ្នកតក់ស្លុតឡើយ”។ បេលថិស្សាសារទូលតបថា៖ “ព្រះអម្ចាស់នៃខ្ញុំព្រះបាទអើយ សូមឲ្យសុបិននេះបានសម្រាប់អ្នកដែលស្អប់ព្រះករុណា ហើយឲ្យការកាត់ស្រាយនៃសុបិននេះបានសម្រាប់ពួកបច្ចាមិត្តរបស់ព្រះករុណាវិញ!
ជាការគាប់ចិត្តដល់យើង ដែលបង្ហាញទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានធ្វើដល់យើង។