Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 107:40 - ព្រះគម្ពីរខ្មែរសាកល

40 ព្រះអង្គ​ទ្រង់​ចាក់​សេចក្ដីមើលងាយ​លើ​ពួក​អភិជន ហើយ​ធ្វើឲ្យ​ពួកគេ​វង្វេង​នៅក្នុង​កន្លែងហិនហោច​ដែល​គ្មាន​ផ្លូវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ព្រះ‌អង្គ​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​អ្នក​ធំ ហើយ​ធ្វើ​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់ នៅ​ក្នុង​ទី​ស្ងាត់​ឈឹង ដែល​ឥត​មាន​ផ្លូវ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ព្រះអង្គ​ធ្វើ​ឲ្យ​ពួក​អ្នក​ធំ​ធ្លាក់​ទៅ​ក្នុង​សភាព ថោក​ទាប ហើយ​វង្វេង​នៅ​ក្នុង​ផ្លូវ​អន្តរាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 នោះ​ទ្រង់​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​អ្នក​ធំ ហើយ​បណ្តាល​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់​នៅ​ទី​ស្ងាត់​ឈឹង ដែល​ឥត​មាន​ផ្លូវ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

40 ទ្រង់​ធ្វើ​ឲ្យ​ពួក​អ្នក​ធំ​ធ្លាក់​ទៅ​ក្នុង​សភាព ថោក​ទាប ហើយ​វង្វេង​នៅ​ក្នុង​ផ្លូវ​អន្តរាយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 107:40
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកខ្លះ​បាន​វង្វេង​ក្នុង​ទីរហោស្ថាន ក្នុង​ទីហួតហែង ក៏​រក​ផ្លូវ​ទៅ​ទីក្រុង​ដែលជា​ទីស្នាក់អាស្រ័យ​មិន​បាន​ឡើយ​។


ព្រះអង្គ​វាយ​ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ឲ្យថយទៅវិញ ក៏​បន្ថែម​សេចក្ដីអាម៉ាស់​អស់កល្បជានិច្ច​ដល់​ពួកគេ​។


រំពេចនោះ ពាក្យ​នោះ​ត្រូវបាន​បំពេញឲ្យសម្រេច​ដល់​នេប៊ូក្នេសា គឺ​ទ្រង់​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្ស ក៏​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះកាយ​របស់ទ្រង់​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​មេឃ រហូតដល់​ព្រះកេសា​របស់ទ្រង់​បាន​ដុះឡើង​ដូច​រោម​ឥន្ទ្រី ហើយ​ក្រចក​របស់ទ្រង់​បាន​ដូច​ក្រចក​បក្សាបក្សី​។


រំពេចនោះ ទូតសួគ៌​របស់​ព្រះអម្ចាស់​បាន​ប្រហារ​ហេរ៉ូឌ ពីព្រោះ​ទ្រង់​មិន​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​។ ទ្រង់​ដាច់ខ្យល់​ទៅ ដោយ​ត្រូវ​ដង្កូវស៊ី​។


ដើម្បី​ស៊ី​សាច់​ពួក​ស្ដេច សាច់​ពួក​មេទ័ព សាច់​ពួក​អ្នក​ខ្លាំងពូកែ សាច់​សេះ និង​សាច់​អ្នក​ជិះ​សេះ ព្រមទាំង​សាច់​មនុស្ស​ទាំងអស់ ទាំង​មនុស្សមានសេរីភាព ទាំង​ទាសករ ទាំង​អ្នកតូច ទាំង​អ្នកធំ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម