ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ដានីយ៉ែល 4:13 - ព្រះគម្ពីរខ្មែរសាកល “ពេលនៅលើគ្រែ យើងបន្តសង្កេតមើលក្នុងនិមិត្តនៅក្នុងក្បាលរបស់យើង នោះមើល៍! មានអ្នកសង្កេតការណ៍មួយរូប គឺជាអ្នកវិសុទ្ធមួយរូប ចុះមកពីស្ថានសួគ៌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និមិត្តដែលយើងបានឃើញក្នុងគំនិត កាលនៅលើដំណកនោះ យើងឃើញអ្នកត្រួតពិនិត្យមួយរូប គឺអ្នកបរិសុទ្ធមួយរូប ចុះពីស្ថានសួគ៌មក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងនិមិត្តហេតុដ៏អស្ចារ្យដែលព្រលឹងយើងបានឃើញនៅពេលផ្ទំនោះ គឺមាន: ទេវតា*ដ៏វិសុទ្ធ*មួយរូបចុះពីលើមេឃមក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងការជាក់ស្តែងនៅលើដំណេក នោះយើងបានឃើញក្នុងខួរថា មានពួកពិនិត្យត្រួតមើល១រូប នឹងពួកបរិសុទ្ធ១ចុះពីស្ថានសួគ៌មក អាល់គីតាប ក្នុងនិមិត្តហេតុដ៏អស្ចារ្យដែលព្រលឹងយើងបានឃើញនៅពេលសម្រាន្តនោះ គឺមាន: ម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធមួយនាក់ចុះពីលើមេឃមក |
ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ព្រះអង្គជាព្រះដែលគួរឲ្យកោតខ្លាចយ៉ាងខ្លាំងនៅក្នុងអង្គប្រជុំរបស់វិសុទ្ធជន ហើយគួរឲ្យស្ញែងខ្លាចជាងអស់អ្នកដែលនៅជុំវិញព្រះអង្គទៅទៀត។
និមិត្តនៅក្នុងក្បាលរបស់យើងនៅលើគ្រែនោះ គឺដូច្នេះ: យើងបានមើល នោះមើល៍! មានដើមឈើមួយនៅកណ្ដាលផែនដី ហើយកម្ពស់វាខ្ពស់ក្រៃលែង!
សេចក្ដីប្រកាសនេះជាការសម្រេចរបស់ពួកអ្នកសង្កេតការណ៍ សាលក្រមនេះជាពាក្យរបស់ពួកអ្នកវិសុទ្ធ ដើម្បីឲ្យមនុស្សរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ក៏ប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងតាំងមនុស្សតូចទាបលើវាផង’។
“ហើយដែលព្រះរាជាបានទតឃើញអ្នកសង្កេតការណ៍មួយរូប គឺជាអ្នកវិសុទ្ធមួយរូប ចុះមកពីស្ថានសួគ៌ និយាយថា: ‘ចូរកាប់រំលំដើមឈើនេះ ហើយបំផ្លាញវាទៅ! យ៉ាងណាមិញ ចូរទុកដង្គត់ និងឫសរបស់វានៅក្នុងដី ដោយចងវ័ណ្ឌដែក និងលង្ហិន នៅក្នុងស្មៅខ្ចីនៃទីវាល។ ចូរឲ្យវាទទឹកដោយសន្សើមពីមេឃ ហើយឲ្យវាមានចំណែកជាមួយសត្វព្រៃនៃទីវាល រហូតទាល់តែរយៈពេលប្រាំពីរគ្រាបានកន្លងផុតពីវា’ នោះ
យើងបានឃើញយល់សប្តិមួយដែលធ្វើឲ្យយើងខ្លាច ហើយការស្រមើស្រមៃដែលយើងមាននៅលើគ្រែ និងនិមិត្តនៅក្នុងក្បាលរបស់យើង ក៏ធ្វើឲ្យយើងតក់ស្លុត។
នៅឆ្នាំទីមួយនៃរជ្ជកាលរបស់បេលសាសារស្ដេចនៃបាប៊ីឡូន ដានីយ៉ែលបានឃើញយល់សប្តិមួយ ហើយមាននិមិត្តជាច្រើននៅក្នុងក្បាលរបស់គាត់នៅលើគ្រែរបស់គាត់។ គាត់ក៏កត់យល់សប្តិនោះទុក ហើយបានតំណាលប្រាប់ខ្លឹមសារនៃសេចក្ដីទាំងនោះ។
“ម្នាក់ដែលកំពុងឈរនោះបានប្រាប់ដូច្នេះថា: ‘សត្វទីបួននោះ គឺអាណាចក្រទីបួននៅលើផែនដី ដែលខុសពីអាណាចក្រឯទៀតទាំងអស់ ហើយវានឹងត្របាក់ស៊ីផែនដីទាំងមូល ក៏ជាន់ឈ្លី ព្រមទាំងបំបាក់បំបែកផែនដីផង។
បន្ទាប់មក ខ្ញុំឮអ្នកវិសុទ្ធមួយរូបកំពុងតែនិយាយ នោះមានអ្នកវិសុទ្ធមួយរូបទៀតនិយាយនឹងម្នាក់ដែលកំពុងនិយាយនោះថា៖ “តើនិមិត្តអំពីតង្វាយប្រចាំថ្ងៃ និងការបំពានដែលបង្កការហិនវិនាស ការប្រគល់ទីវិសុទ្ធ និងការជាន់ឈ្លីពលបរិវារនេះ នៅរហូតដល់ពេលណា?”។
អ្នករាល់គ្នានឹងរត់គេចតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនោះលាតសន្ធឹងរហូតដល់អ័សេល។ អ្នករាល់គ្នានឹងរត់គេច ដូចជារត់គេចពីរញ្ជួយផែនដីក្នុងរជ្ជកាលរបស់អូសៀសស្ដេចនៃយូដា។ ព្រះយេហូវ៉ាដ៏ជាព្រះរបស់ខ្ញុំនឹងយាងមក មានទាំងអ្នកវិសុទ្ធទាំងអស់នៅជាមួយព្រះអង្គផង។
“នៅពេលកូនមនុស្សមកប្រកបដោយសិរីរុងរឿងរបស់លោក ហើយបណ្ដាទូតសួគ៌ ទាំងអស់ក៏មកជាមួយលោកដែរ ពេលនោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក។
ថា៖ “ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។
“ឱ ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។
ហេណុកដែលជាតំណទីប្រាំពីរក្រោយពីអ័ដាម ក៏បានព្យាករអំពីអ្នកទាំងនេះដែរថា៖ “មើល៍! ព្រះអម្ចាស់បានយាងមកជាមួយពួកវិសុទ្ធដ៏ច្រើនរាប់មិនអស់របស់ព្រះអង្គ
អ្នកនោះនឹងផឹកស្រានៃសេចក្ដីក្រេវក្រោធរបស់ព្រះ ដែលត្រូវបានចាក់ដោយឥតលាយ ទៅក្នុងពែងនៃព្រះពិរោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងរងការឈឺចាប់ក្នុងភ្លើង និងស្ពាន់ធ័រ នៅមុខបណ្ដាទូតសួគ៌ដ៏វិសុទ្ធ និងនៅមុខកូនចៀម។