ពេលយ៉ាកុបឆ្លងកាត់ព្នីអែល ព្រះអាទិត្យក៏រះឡើងមកលើគាត់ ហើយគាត់ដើរខ្ញើចៗ ព្រោះតែត្រគាកគាត់។
ដានីយ៉ែល 10:8 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ខ្ញុំត្រូវបានទុកចោលតែម្នាក់ឯង ក៏ឃើញនិមិត្តដ៏ធំនោះ ហើយគ្មានកម្លាំងនៅសល់ក្នុងខ្ញុំឡើយ។ ទឹកមុខរបស់ខ្ញុំបានត្រឡប់ជាស្លេកស្លាំង ហើយខ្ញុំរក្សាទុកកម្លាំងមិនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅសល់តែខ្ញុំម្នាក់ឯង ដែលឃើញនិមិត្តដ៏ធំនេះ ខ្ញុំក៏ខ្សោះល្វើយទៅ ទឹកមុខខ្ញុំផ្លាស់ប្រែទៅជាស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំឃើញនិមិត្តហេតុដ៏អស្ចារ្យបំផុតនេះ ខ្ញុំនៅតែម្នាក់ឯង ទន់ដៃទន់ជើង ផ្ទៃមុខខ្ញុំក៏ស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំត្រូវចោលឲ្យនៅតែឯង ខ្ញុំក៏ឃើញការជាក់ស្តែងយ៉ាងធំនោះ ហើយបានខ្សោះល្វើយទៅ ទឹកមុខខ្ញុំក៏ផ្លាស់ប្រែទៅជាស្លេកស្លាំង ហើយខ្ញុំឥតមានកំឡាំងនៅសល់ឡើយ អាល់គីតាប ពេលខ្ញុំឃើញនិមិត្តហេតុដ៏អស្ចារ្យបំផុតនេះ ខ្ញុំនៅតែម្នាក់ឯង ទន់ដៃទន់ជើង ផ្ទៃមុខខ្ញុំក៏ស្លេកស្លាំង ហើយខ្ញុំលែងមានកម្លាំងកំហែងទៀត។ |
ពេលយ៉ាកុបឆ្លងកាត់ព្នីអែល ព្រះអាទិត្យក៏រះឡើងមកលើគាត់ ហើយគាត់ដើរខ្ញើចៗ ព្រោះតែត្រគាកគាត់។
នោះមើល៍! មានម្នាក់ទ្រង់ទ្រាយដូចកូនមនុស្សពាល់បបូរមាត់របស់ខ្ញុំ រួចខ្ញុំក៏បើកមាត់និយាយនឹងអ្នកដែលឈរនៅចំពោះខ្ញុំថា៖ “លោកម្ចាស់នៃខ្ញុំអើយ ដោយសារតែនិមិត្តនេះ ការឈឺចុកចាប់បានធ្លាក់មកលើខ្ញុំ ហើយខ្ញុំរក្សាទុកកម្លាំងមិនបានឡើយ។
តើបាវបម្រើរបស់លោកម្ចាស់ អាចនិយាយនឹងលោកម្ចាស់នៃខ្ញុំដូចម្ដេចកើត? ដ្បិតឥឡូវនេះ គ្មានកម្លាំងនៅសល់ក្នុងខ្ញុំឡើយ ក៏គ្មានដង្ហើមសល់នៅក្នុងខ្ញុំដែរ”។
“ដំណើររឿងនេះ ចប់ត្រឹមប៉ុណ្ណេះ។ រីឯខ្ញុំ ដានីយ៉ែល គំនិតរបស់ខ្ញុំបានធ្វើឲ្យខ្ញុំតក់ស្លុតយ៉ាងខ្លាំង ហើយទឹកមុខរបស់ខ្ញុំក៏ផ្លាស់ប្ដូរដែរ ប៉ុន្តែខ្ញុំបានទុកដំណើររឿងនេះនៅតែក្នុងចិត្តខ្ញុំ”៕
នោះខ្ញុំ ដានីយ៉ែល បានខ្សោយល្វើយ ហើយឈឺជាច្រើនថ្ងៃ។ បន្ទាប់មក ខ្ញុំក៏ក្រោកឡើង ហើយបំពេញមុខងាររបស់ស្ដេច ប៉ុន្តែខ្ញុំតក់ស្លុតដោយនិមិត្តនោះ ហើយក៏មិនយល់អត្ថន័យនិមិត្តនោះដែរ៕
ខ្ញុំបានឃើញវាខិតទៅជិតចៀមឈ្មោល វាមួម៉ៅយ៉ាងខ្លាំងចំពោះចៀមឈ្មោលនោះ ហើយជល់ចៀមឈ្មោលនោះ ក៏បំបាក់ស្នែងទាំងពីររបស់វា នោះចៀមឈ្មោលគ្មានកម្លាំងនៅឈរនៅចំពោះវាឡើយ។ វាបានផ្ដួលចៀមឈ្មោលដល់ដី រួចជាន់ឈ្លី ហើយគ្មានអ្នកណារំដោះចៀមឈ្មោលនោះពីកណ្ដាប់ដៃរបស់វាបានឡើយ។
មើល៍! ពេលវេលានឹងមក គឺបានមកដល់ហើយ ដែលអ្នករាល់គ្នានឹងត្រូវបានកម្ចាត់កម្ចាយ ម្នាក់ៗទៅកន្លែងរបស់ខ្លួន ហើយទុកខ្ញុំចោលតែម្នាក់ឯង។ តាមពិត ខ្ញុំមិននៅតែម្នាក់ឯងទេ ពីព្រោះព្រះបិតាគង់នៅជាមួយខ្ញុំ។
ហើយក្រែងលោខ្ញុំលើកតម្កើងខ្លួន ដោយព្រោះការបើកសម្ដែងនោះអស្ចារ្យពន់ពេក បានជាមានបន្លាមួយប្រទានមកក្នុងរូបកាយខ្ញុំ ជាទូតរបស់សាតាំងដែលវាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនឡើយ។
នៅពេលខ្ញុំបានឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោកដូចមនុស្សស្លាប់ នោះលោកក៏ដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖“កុំខ្លាចឡើយ! យើងជាដើម និងជាចុង