Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:7 - ព្រះគម្ពីរខ្មែរសាកល

7 ខ្ញុំ​បាន​ឃើញ​វា​ខិតទៅជិត​ចៀមឈ្មោល វា​មួម៉ៅយ៉ាងខ្លាំង​ចំពោះ​ចៀមឈ្មោលនោះ ហើយ​ជល់​ចៀមឈ្មោល​នោះ ក៏​បំបាក់​ស្នែង​ទាំង​ពីរ​របស់វា នោះ​ចៀមឈ្មោល​គ្មាន​កម្លាំង​នៅឈរ​នៅចំពោះ​វា​ឡើយ​។ វា​បាន​ផ្ដួល​ចៀមឈ្មោល​ដល់​ដី រួច​ជាន់ឈ្លី ហើយ​គ្មានអ្នកណា​រំដោះ​ចៀមឈ្មោល​នោះ​ពី​កណ្ដាប់ដៃ​របស់វា​បាន​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម​នោះ ហើយ​វា​មួ‌ម៉ៅ​ជា​ខ្លាំង ក៏​ជល់​ចៀម​នោះ រួច​បំបាក់​ស្នែង​ទាំង​ពីរ។ ចៀម​នោះ​មិន​មាន​កម្លាំង​ទប់​ទល់​នឹង​វា​បាន​ទេ គឺ​វា​ផ្ដួល​ចៀម​ទៅ​លើ​ដី ហើយ​ពពែក៏​ជាន់​ឈ្លី គ្មាន​អ្នក​ណា​អាច​ជួយ​ចៀម​ឲ្យ​រួចពី​អំណាច​របស់​វា​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម ទាំង​កំរោល វា​ជល់​ចៀម​នោះ​បាក់​ស្នែង​ទាំង​ពីរ ហើយ​ចៀម​ឥត​មាន​កម្លាំង​តទល់​នឹង​វា​វិញ​ឡើយ។ វា​ផ្ដួល​ចៀម​ទៅ​លើ​ដី​ហើយ​ជាន់​កម្ទេច ដោយ​គ្មាន​នរណា​អាច​រំដោះ​ចៀម​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម​ឈ្មោល មាន​សេចក្ដី​មួម៉ៅ​ដាល​ឡើង ក៏​ជល់​ចៀម​នោះ បំបាក់​ស្នែង​ទាំង​២​ទៅ ចៀម​នោះ​មិន​អាច​នឹង​ឈរ​នៅ​មុខ​វា​បាន​ទេ គឺ​ត្រូវ​ដួល​ចុះ​ដល់​ដី ហើយ​ពពែ​បាន​ជាន់​ឈ្លី​ទៅ ឥត​មាន​អ្នក​ណា​មួយ​អាច​នឹង​ជួយ​ចៀម​ឲ្យ​រួច​បាន​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ខ្ញុំ​ឃើញ​វា​ចូល​ទៅ​ជិត​ចៀម ទាំង​កំរោល វា​ជល់​ចៀម​នោះ​បាក់​ស្នែង​ទាំង​ពីរ ហើយ​ចៀម​ឥត​មាន​កម្លាំង​តទល់​នឹង​វា​វិញ​ឡើយ។ វា​ផ្ដួល​ចៀម​ទៅ​លើ​ដី​ហើយ​ជាន់​កំទេច ដោយ​គ្មាន​នរណា​អាច​រំដោះ​ចៀម​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ស្ដេច​នៃ​ទិសខាងត្បូង​មួម៉ៅយ៉ាងខ្លាំង ហើយ​ចេញទៅ​តយុទ្ធ​នឹង​ស្ដេច​នៃ​ទិសខាងជើង​។ ស្ដេចនៃទិសខាងជើង​ក៏​តម្រៀប​ទ័ព​ដ៏ច្រើនសន្ធឹក ប៉ុន្តែ​ទ័ព​នោះ​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​ស្ដេចនៃទិសខាងត្បូង​។


រីឯ​សត្វ​ឯទៀត​ទាំងនោះ អំណាចគ្រប់គ្រង​របស់ពួកវា​ត្រូវបាន​ដកចេញ យ៉ាងណាមិញ អាយុជីវិត​របស់ពួកវា​ត្រូវបាន​ពន្យារ​រហូតដល់​ពេលកំណត់ និង​គ្រា​មួយ​។


“បន្ទាប់ពីការនេះ ខ្ញុំ​បន្ត​សង្កេតមើល​ក្នុង​និមិត្ត​នៃ​ពេលយប់ នោះ​មើល៍! មាន​សត្វ​ទីបួន​ដែល​គួរឲ្យខ្លាច និង​គួរឲ្យភិតភ័យ ព្រមទាំង​ខ្លាំង​ក្រៃលែង​! វា​មាន​ធ្មេញ​ដែក​ធំ​ៗ ក៏​ត្របាក់ស៊ី និង​បំបាក់បំបែក ហើយ​ជាន់ឈ្លី​សំណល់​ដោយ​ជើង​របស់វា​។ វា​ខុស​ពី​អស់ទាំង​សត្វ​ដែល​នៅមុន​វា ហើយ​វា​មាន​ស្នែង​ដប់​។


វា​បានជាធំ​រហូតដល់​ពលបរិវារ​នៃ​មេឃ ហើយ​បាន​ទម្លាក់​ពលបរិវារ​ខ្លះ និង​ផ្កាយ​ខ្លះ​ដល់​ដី ព្រមទាំង​ជាន់ឈ្លី​ពួកវា​ផង​។


វា​ក៏​មក​រក​ចៀមឈ្មោល​មាន​ស្នែង​ពីរ ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​នៅ​មាត់​ទន្លេ ហើយ​សម្រុក​ទៅរក​ចៀមឈ្មោល​ដោយ​សេចក្ដីក្ដៅក្រហាយ​យ៉ាងខ្លាំង​។


ពពែឈ្មោល​នោះ​បាន​លើក​ខ្លួន​ឡើង​យ៉ាងក្រៃលែង ប៉ុន្តែ​នៅពេល​វា​បានជាខ្លាំង ស្នែង​ធំ​ក៏​បាក់​ទៅ រួច​មាន​ស្នែង​បួន​ដែល​គួរឲ្យចាប់អារម្មណ៍​ដុះឡើង​ជំនួស​ស្នែងនោះ ឆ្ពោះទៅ​ខ្យល់​ទាំង​បួន​ទិស​នៃ​មេឃ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម