ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 1:5 - ព្រះគម្ពីរខ្មែរសាកល

ស្ដេច​ទ្រង់​តម្រូវ​ចំណែក​ប្រចាំថ្ងៃ​សម្រាប់​ពួកគេ​ពី​អាហារ​របស់​អង្គទ្រង់ និង​ពី​ស្រាទំពាំងបាយជូរ​ដែល​ទ្រង់​សោយ ហើយ​ឲ្យ​បង្ហាត់​ពួកគេ​បី​ឆ្នាំ​។ លុះ​ផុត​ពេលវេលានោះ ពួកគេ​ត្រូវ​បម្រើ​នៅចំពោះ​ស្ដេច​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​តម្រូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង ចែក​ដល់​ពួក‌គេ​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ដែល​ស្ដេច​ធ្លាប់​សោយ​ទៀត​ផង។ អ្នក​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់​រំ​រយៈ​ពេល​បី​ឆ្នាំ លុះ​គ្រប់​ពេល​កំណត់​ហើយ គេ​ត្រូវ​ឈរ​នៅ​ចំពោះ​ស្តេច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌មហា‌ក្សត្រ​បញ្ជា​គេ​ឲ្យ​យក​ព្រះ‌ស្ងោយ និង​ស្រា​មួយ​ចំណែក​ទៅ​ឲ្យ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បម្រើ​ស្ដេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ចំណែក​អាហារ​ហ្លួង​ចែក​ដល់​គេ​ជា​រាល់​ថ្ងៃ ព្រម​ទាំង​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ផង ហើយ​ឲ្យ​ចិញ្ចឹម​គេ​យ៉ាង​ដូច្នោះ​គ្រប់​៣​ឆ្នាំ ដើម្បី​កាល​ណា​សំរេច​ពេល​កំណត់​ហើយ នោះ​ឲ្យ​គេ​បាន​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ស្តេច

សូមមើលជំពូក

អាល់គីតាប

ស្តេច​បញ្ជា​គេ​ឲ្យ​យក​អាហារ និង​ស្រា​មួយ​ចំណែក​ទៅ​ឲ្យ​យុវជន​ទាំង​នោះ ជា​រៀង​រាល់​ថ្ងៃ ហើយ​បញ្ជា​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​អស់​រយៈ​ពេល​បី​ឆ្នាំ មុន​នឹង​ចូល​ទៅ​បម្រើ​ស្ដេច។

សូមមើលជំពូក



ដានី‌យ៉ែល 1:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​យ៉ូសែប​ឈរ​នៅចំពោះ​ផារ៉ោន​ស្ដេច​នៃ​អេហ្ស៊ីប គាត់​មាន​អាយុ​សាមសិប​ឆ្នាំ​។ យ៉ូសែប​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន ហើយ​ដើរចុះឡើង​ទូទាំង​ដែនដី​អេហ្ស៊ីប​។


កុំ​ចេះតែចង់បាន​ម្ហូបដ៏ឆ្ងាញ់​របស់គេ​ឡើយ ដ្បិត​វា​ជា​អាហារ​នៃ​សេចក្ដីបញ្ឆោត​។


ស្ដេច​មានរាជឱង្ការ​នឹង​ពួកគេ ហើយ​ក្នុងចំណោម​ពួកគេ​ទាំងអស់​នោះ ទ្រង់​រកមិនឃើញ​អ្នកណា​ផ្ទឹមស្មើនឹង​ដានីយ៉ែល ហាណានា មីសាអែល និង​អ័សារា​ឡើយ ដូច្នេះ​ពួកគេ​ក៏​បាន​បម្រើ​នៅចំពោះ​ស្ដេច​។


ដានីយ៉ែល​បាន​សម្រេច​ក្នុងចិត្ត​ថា មិន​ឲ្យ​ខ្លួន​ទៅជាសៅហ្មង​ដោយ​អាហារ​របស់​ស្ដេច ឬ​ដោយ​ស្រាទំពាំងបាយជូរ​ដែល​ទ្រង់​សោយ​នោះ​ឡើយ ដូច្នេះ​គាត់​ក៏​សុំ​មេ​មហាតលិក ដើម្បីកុំឲ្យ​ខ្លួន​ទៅជាសៅហ្មង​។


សូម​ប្រទាន​អាហារ ប្រចាំថ្ងៃ​ដល់​យើងខ្ញុំ​នៅ​ថ្ងៃនេះ​។


ទូតសួគ៌​តប​នឹង​លោក​ថា​៖ “ខ្ញុំ​គឺ​កាព្រីយ៉ែល ដែល​ឈរ​នៅមុខ​ព្រះ ហើយ​ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ដើម្បី​និយាយ​នឹង​អ្នក និង​ដើម្បី​នាំដំណឹងល្អ​នេះ​ដល់​អ្នក​។


សូម​ប្រទាន​អាហារ ប្រចាំថ្ងៃ​ដល់​យើងខ្ញុំ​ជា​រៀងរាល់ថ្ងៃ​។


ដូច្នេះ ចូរ​អ្នករាល់គ្នា​ប្រុងស្មារតី​ទាំង​អធិស្ឋាន​គ្រប់ពេលវេលា ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​គេចផុតពី​ការ​ទាំងអស់​នេះ​ដែល​រៀបនឹង​កើតឡើង ហើយ​អាច​ឈរ​នៅមុខ​កូនមនុស្ស​បាន”។